Header Ads

loading...
loading...

គិត​មិន​ដល់​ថា ស្រី​ស្អាតសិចស៊ី Jessie Vard ជួប​រឿង​រ៉ាវ​ខ្លោច​ផ្សា​ច្រើនយ៉ាង​នេះ

កាល​ពី​ឆ្នាំ ២០១៥ មាន​វីដេអូ​មួយ​នៅ​លើ​ហ្វេស​ប៊ុក​មួយ​របស់ "Justice for Jessie” បាន​ត្រូវ​គេ​ចែក​ចាយ​ជា​ច្រើន នៅ​ពេល​ដែល​នាង​ទើប​តែ​មាន​អាយុ ១៥ ឆ្នាំ​ ដើម្បី​ស្វែង​រក​ជំនួយ និង​យុត្តិធម៌​សម្រាប់​គ្រួសារ​របស់​ខ្លួន​ ដែល​បាន​រង​គ្រោះ​ពី​ភាព​ពុក​រលួយ​របស់​ប៉ូលិស ការ​គំរាម​សម្លាប់ ការ​បន្លំ​ទ្រព្យ​សម្បត្តិ ព្រម​ទាំង​ចាប់​ជំរិត​ទៀត​ផង​។



Jessie បាន​បង្ហោះ​វីដេអូ​ដែល​និយាយ​អំពី ប្រព័ន្ធ​យុត្តិធម៌​ និង​ប៉ូលិស​ដែល​មិន​មាន​ភាព​ប្រក្រតី​ ចំពោះ​ឪពុក​របស់​ខ្លួន​ Colin Vard។​ កាល​ពី​ខែ​កុម្ភះ​ឆ្នាំ​២០១៥ ឪពុក​នាង​បាន​បង្ហាញខ្លួន​ក្នុង​សន្និសិទ្ធ​កាសែត​មួយ​នៅ​ទី​ក្រុង​បាង​កក​ដើម្បី​ទាម​ទារ​រក​យុត្តិធម៌ សម្រាប់​ប្រាក់​ ៦៤​លាន​បាត ​ដែល​ត្រូវ​គេ​បោក​ប្រាស់​យក​កាល​ពី​ឆ្នាំ ២០០៩។

នាង​បាន​ថ្លែង​ថា៖ "ប្រជាជន​ថៃ​គួរតែ​ដឹង​អំពី ភូកេត​ និង​អ្វី​ដែល​កើត​ទ្បើង​នៅ​ទី​នេះ។ មាន​ភាព​ពុក​រលួយ​ជា​ច្រើន​ ដែល​គ្មាន​អ្នកណា​អាច​ទប់ស្កាត់​បាន​។ ខ្ញុំ​គិត​ថា ​គ្មាន​អ្នកណា​ម្នាក់​ចង់​បញ្ឈប់​អំពើ​ពុក​រលួយ​នោះ​ទេ" ។ នាង​បាន​បន្ត​ជា​ភាសា​ថៃ​ថា​៖ "​យើង​បាន​បាត់​បង់​ផ្ទះ​របស់​យើង​ ហើយ​ឪពុក​របស់​យើង​ បាន​បាត់​បង់​ជំនួញ​ ដោយ​សារ​តែ​អំពើ ពុករលួយ​។ ពេល​នេះ​ពួក​យើង​គ្មាន​លុយ​និង​ គ្មាន​កន្លែង​រស់​នៅ​ទេ​។ យើង​មិន​ហ៊ាន​ចេញ​ទៅ​ក្រៅ។ យើង​បាន​ចំណាយ​ពេល​៥ ឆ្នាំ​រត់​គេច​ពី​គ្រោះ​អាក្រក់​។​"

នាង​ ក៏​បាន​លើក​ទ្បើង​ពី​ ហេតុការណ៍​ដែល​កើត​ទ្បើង​កាល​ពី​ឆ្នាំ ២០១០ នៅ​ពេល​ដែល​នាង​ធ្លាប់​ត្រូវ ចោរ​ប្លន់​នៅ​ផ្ទះ​ព្រម​ទាំង​ គំរាម​សម្លាប់​ឪពុក​ខ្លួន និង​ចង់​ចាប់​ជំរិត​នាង​ និង​ប្អូនប្រុស​របស់​នាង​​ទៀត​ផង។​ នាង​បាន​បន្ត​ថា​ ប៉ូលិស​នៅ​ទី​នោះ​មិន​បាន​ធ្វើ​សកម្ម​ភាព​អ្វី​ទាល់​តែ​សោះ។

អ្វី​ដែល​តក់​ស្លុត​បំផុត​នោះ​ គឺនាង​ និង​ប្អូន​ប្រុស​ធ្លាប់​ត្រូវ​បាន គេ​ចាប់​យក​ទៅ​ឃុំ​នៅ​ក្នុង​អណ្ដូង​ទឹក អស់​រយៈ​ពេល​២ ទៅ ៣​ ថ្ងៃ​ទៀត​ផង នេះ​បើ​តាម​របាយ​ការណ៍​ពី​អ្នក​កាសែត Andrew Drummond កាល​ពី​ឆ្នាំ​ ២០១១។

សព្វ​ថ្ងៃ​នេះ​ ស្ថាន​ភាព​គ្រួ​សារ​របស់​នាង​មាន​ភាព​ល្អ​ប្រសើរ​ទ្បើង​វិញ​ហើយ ដែល​នាង​ក្លាយ​ជា​តារា​ម៉ូដែល​ដ៏​ល្បី​មួយ​រូប​ផង​ដែរ៕ ​​​​​​​

ប្រភព៖ Sabay News