ចាំណា ងូត ទឹក មុន ពេល រួម ភេទ អាច បណ្តោល ឱ្យមាន គ្រោះថ្នាក់
មនុស្សភាគច្រើនតែងតែមានទម្លាប់ងូតទឹកងូតទឹកក្តៅឧណ្ឌៗ មុនពេលចាប់ផ្តើមរួមភេទជាមួយដៃគូ។ ពួកគេនិយាយថាការងូតទឹកក្តៅឧណ្ឌៗមុនពេលរួមភេទ អាចជួយឱ្យរាងកាយស្អាត ធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ និងមានជំនឿចិត្តបន្ថែមទៀត។

បើយោងតាមអ្នកជំនាញផ្នែកផ្លូវភេទបានបង្ហាញថា នេះមិនមែនជាការអនុវត្តដ៏ល្អសម្រាប់ប្រព័ន្ធសរីរាង្គរបស់មនុស្សនោះទេ។ គ្រាន់តែការផ្លាស់ប្តូរសីតុណ្ហភាពតិចតួចក៏អាចបណ្តោលឱ្យរាងកាយមានប្រតិកម្មក្នុងការប្តូរសមាសភាគអ័រម៉ូនបានដែរ។ការងូតទឹកក្តៅមុនពេលរួមភេទ នឹងបង្កើនល្បឿនឈាមក្នុងរាងកាយ សសៃឈាមក្រោមស្បែកត្រូវបានពង្រីក ខណៈនេះប្រសិនបើអ្នកធ្វើការរួមភេទនឹងអាចបណ្តោលឱ្យឈាមធ្វើចរាចរណ៍មិនគ្រប់កន្លែង។ ជាមួយគ្នានេះផងដែលការងូតទឹកផ្កាឈូក និងទឹកក្តៅអាចនឹងកាត់បន្ថយការប្រែប្រួលនៃស្បែកនៅពេលដែលអ្នកធ្វើការត្រដុស។
ដូច្នេះអ្នកគួរតែកាត់បន្ថយការងូតទឹកក្តៅ ដើម្បីឱ្យរាងកាយរបស់អ្នកបានសម្រាកគ្រប់គ្រាន់ ប៉ុន្តែប្រសិនបើអ្នកប្រញាប់ប្រញាល់ប្រព្រឹត្ត គឺអ្នកកំពុងបន្ថែមបន្ទុកទៅលើសម្ពាធឈាមរបស់ខ្លួនឯងអញ្ចឹង។អ្នកជំនាញបានបន្ថែមទៀតថា ការរួមភេទតម្រូវឱ្យប្រព័ន្ធសសៃប្រសាទមានទំនាក់ទំនងជាមួយសាច់ដុំ និងការបង្កើនឥទ្ធិពលខណៈដែលរាងកាយរបស់អ្នកស្ថិតនៅក្នុងស្ថានភាពនៃការសម្រាក។ ការប្រញាប់ធ្វើការរួមភេទអាចធ្វើឱ្យសាច់ដុំនៅក្នុងរាងកាយរបស់អ្នកមានភាពយឺត ប្រើប្រាស់ថាមពលច្រើនជាងធម្មតា និងប្រឈមមុខនឹងការអស់កំលាំង៕
ប្រភព៖ khmerpropey
Post a Comment