ការគេងនៅពេលយប់ច្រើនជាង ៩ម៉ោងអាចប្រឈមមុខនឹងហានិភ័យនៃការស្លាប់មុនអាយុ
យោងតាមលទ្ធផលនៃការសិក្សាថ្មីរបស់ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ការគេង យប់លើសពី ៩ ម៉ោងក្នុងមួយថ្ងៃប្រឈម មុខនិងហានិភ័យនៃការស្លាប់មុនអាយុ។
ក្រុមអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ The University of Sydney បានរកឃើញថាអ្នកដែលគេង ច្រើន ជាង ៩ ម៉ោងក្នុង មួយយប់ ឬអង្គុយច្រើនជាង ៧ ម៉ោងក្នុងមួយថ្ងៃប្រឈមមុខនិងហានិភ័យនៃ ការ ស្លាប់មុនអាយុខ្ពស់ជាងមនុស្ស ដែលគេង និងអង្គុយក្នុងរយៈពេលកំណត់ត្រឹមត្រូវ ហើយហានិភ័យ នេះក៏មានកើតមានឡើងចំពោះក្រុមមនុស្សដែលធ្វើលំហាត់ប្រាណតិចជាង១៥០នាទីក្នុងមួយ សប្តាហ៍ផងដែរ។

លោកវេជ្ជបណ្ឌិត Melody Ding អ្នក និពន្ធ និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃ សកលវិទ្យាល័យ University of Sydney បានបង្ហាញនៅលើគេហទំព័រព័ត៌មាន The Daily Mail របស់អង់គ្លេសថា «កង្វះលំហាត់ ប្រាណ ការគេងលើសនិងកត្តាចំណីអាហារជាផ្នែកសំខាន់បំផុតនៃសុខភាពរបស់ មនុស្ស ហើយការសិក្សាថ្មីនេះបង្ហាញពី ឥរិយាបថដ៏ល្អបំផុតដែលមនុស្សទាំងអស់គ្នាគួរតែអនុវត្ត គ្រប់ៗគ្នា»។
ក្នុងអំឡុងពេលនៃការសិក្សាក្រុមអ្នកស្រាវជ្រាវបានបានធ្វើការពិនិត្យលើជីវិត នៃការរស់នៅរបស់ មនុស្សប្រមាណ២៣១-០៤៨១ នាក់ ដែលមានអាយុចាប់ពី ៤៥ ឆ្នាំ ឬលើសជាងនេះ។ ក្រុមអ្នកចូលរួម ទាំងអស់ត្រូវបានសាកសួរតម្រូវឲ្យឆ្លើយ និងសំណួរជាច្រើនទាក់ទងពីរបៀបនៃការ រស់នៅប្រចាំថ្ងៃ។ ក្រុមវេជ្ជបណ្ឌិតដែលចូលរួមការសិក្សានេះបានបង្ហាញតួរលេខនៃកំណត់ត្រាពិន្ទុបន្ទាប់ពីការស្រាវជ្រាវ នេះថា ឥរិយាបថ ដែលបានបណ្តាលឲ្យសារពាង្គកាយមនុស្សប្រឈមមុខនឹង ហានិភ័យនៃជំងឺ ជា ច្រើនរួមមាន ការជក់បារី ការផឹកគ្រឿងស្រវឹង ការទទួលទានចំណីអាហារមិនសមរម្យ និងកង្វះ សកម្មភាពរាងកាយ ឬការធ្វើលំហាត់ប្រាណជាដើម។
លទ្ធផលនៃការសិក្សានេះបានបង្ហាញថា ទម្លាប់នៃការរស់នៅមិនល្អមានដូចជា ការគេងតិចជាង ៧ ម៉ោងក្នងមួយថ្ងៃ ឬ គេងលើសពី ៩ ម៉ោងក្នុងមួយថ្ងៃ និងការ អង្គុយយូរពេក ព្រមទាំងកង្វះ លំហាត់ ប្រាណគឺប្រឈមមុខនឹងការហានិភ័យនៃការស្លាប់មុនអាយុខ្ពស់។ ពិសេសបំផុត ការគេងតិចជាង ៧ ម៉ោងក្នុងមួយថ្ងៃបូកជាមួយការជក់បារី និងការផឹកស្រាមានកម្រិត ប្រឈមមុខនឹងហានិភ័យ នៃ ការស្លាប់ជាងគេបំផុត ខណៈអត្រាមរណៈផ្សេងទៀតរួបផ្សំទាំងការធ្វើលំហាត់ប្រាណតិចតួចនិង ការគេងច្រើនពេក។ ម្យ៉ាងទៀតការធ្វើលំហាត់ប្រាណតិចពេកជាមួយនឹងការអង្គុយច្រើនពេកបូកបញ្ចូលទាំងការជក់បារី និងផឹកស្រាក៏ជាផ្នែកមួយសំខាន់ដែលជំរុញរាងកាយប្រឈមមុខនឹងហានិភ័យនៃការស្លាប់មុនអាយុផង ដែរ។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Adrian Bauman អ្នកនិពន្ធម្នាក់ដែលបានចូលរួមក្នុងការសិក្សា ស្រាវជ្រាវនេះក៏បាន បង្ហាញដែរថា ប្រសិនបើចង់ឲ្យប្រព័ន្ធ សម្រាប់សុខភាពសាធារណៈមានភាព ល្អប្រសើរឡើង ក្នុងអ្នកវិទ្យាសាស្ត្រនិងវេជ្ជបណ្ឌិតទាំងអស់ត្រូវយកចិត្តទុក ខ្ពស់ចំពោះមូលហេតុ ដែលបង្កឲ្យមានបញ្ហាទាំងនេះកើតមានឡើងមិនមែនជាការបែងចែក ឬ ញែកកត្តាណា មួយដែល ជាមូលហេតុ ឡើយ។
ខណៈដែលចំនួននៃអ្នកស្លាប់ ដោយសារជំងឺទឹកនោមផ្អែម ជំងឺបេះដូង និង ជំងឺមហារីកជុំវិញពិភពលោកបានកើនឡើងខ្លាំងរហូតដល់៣៨ លាននាក់ លើស ពីចំនួនអ្នកជំងឺ ដែលស្លាប់ដោយការចម្លងវីរុសទៅទៀត។ លោកវេជ្ជបណ្ឌិត Adrin Bauman បាន បន្តឲ្យដឹងទៀតថា កត្តាសំខាន់គឺការស្វែងយល់ពីឬសគល់ឥរិយាបថហានិភ័យដែលជាមេរោគមួយដ៏ចម្បងបំផុត និង ជាប្រភពនៃដើមហេតុសំខាន់ដែលនាំឲ្យមានបញ្ហានៅទូទាំងពិភពលោកកើនឡើង។
លទ្ធផលនៃការសិក្សាថ្មីនេះក៏បានបោះពុម្ភផ្សាយជាសាធារណៈនៅលើទស្សនាវដ្តី PLOS ONE របស់ប្រទេសអូស្ត្រាលីផង ដែរ៕





Post a Comment