Header Ads

loading...
loading...

ថតស្រាតបង្ហោះដាក់ថា «យកប្ដីគេមានអីមិនល្អ?» កំពុងធ្វើឲ្យអ្នកប្រើ FB ក្ដៅស្លឹកត្រចៀក

នៅប៉ុន្មាន​ម៉ោង​មុននេះ អត្ថបទ​មួយ​ត្រូវ​បាន​គណនីហ្វេសប៊ុក​ឈ្មោះ​ថា A Houy Single ដែល​បាន​បង្កើត​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​ បាន​សរសេរ​សំណេរ​ប៉ុន្មាន​ជួរ​ដោយ​មាន​ទាំង​រូប​ស្រាត ឱប​ថើប​ជាមួយ​ប្ដី​គេ​ផង។

ក្នុង​សំណេរ​ធ្វើ​ឲ្យ​មហាជន​ក្ដៅ​ក្រហាយ​នេះ ​គឺ​ឃ្លា​ថា «យកប្ដីគេមានអីមិនល្អ?» ដែល​ជា​ឃ្លា​ពិបាក​ស្ដាប់ និង​មិន​អាច​ទទួល​យក​បាន​ព្រោះ​​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ស្រី​ៗ​ផ្សេង​ទៀត​យក​ប្ដី​គេ​ដោយ​ខុស​ច្បាប់​តាម​នាង​ដែរ។

អត្ថបទ​ពេញ​របស់​នាង​សរសេរ​ថា «ប្តី​គេ​មាន​អី​មិន​ល្អ?? មក​ពី​ប្រពន្ធ​គាត់​ចាស់ អត់​ស្អាត ទើប​គាត់​មក​រក​យើង​តាស់។😬 ជាតិ​ក្រោយ​សុំធ្វើ​ប្រពន្ធ​ស្រប​ច្បាប់​របស់​បង​ណា​ប្តី​សម្លាញ់ ពេល​ខ្លះ​អូន​ច្រណែន​ហ្នឹង​គ្រួសារ​បង​ណាស់»។

អត្ថបទ​ទាំង​នេះ​ទទួល​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង រហូត​ជេរ​ប្រមាថ​នាង​ផ្សេង​ៗ​ទៀត..ទោះ​យ៉ាង​ណា​គេ​នៅ​មិន​ទាន់​ដឹង​ថា នាង​ពិត​ជា​ធ្វើ​រឿង​ទាំង​នេះ​ពិត​មែន​ ឬ​អត់​ទេ..

ប្រភព៖ kosaba