មាន៣០០ដុល្លារក៏អាចយកតារាស្រីឡើងសណ្ឋាគារបានដែរ?
រាជធានីភ្នំពេញ : ក្រោយពីគេហទំព័រក្នុងស្រុកមួយបានចុះផ្សាយពីដំណឹងលេចឮថា ៖ « ត្រឹមតែ ៣០០ ដុល្លារ ក៏អាចនាំតារា ឡើងសណ្ឋាគារបានដែរ?» បានធ្វើឲ្យ ដួង ហ្សូរីដា ចែករំលែកបន្ត ព្រមទាំងសរសេរបន្ថែមថា “ ខ្ញុំធ្លាប់បានប្តឹងទៅក្រសួងមហាផ្ទៃម្តងរួចមកហើយ អារឿងពួកម៉ែយែមយករូបថតតារាល្បីៗរួមទាំងមានរូបខ្ញុំដែរ ទៅដាក់អាល់ប៉ុមលក់ដូចត្រីសាច់តាមសណ្ឋាគារ កាស៊ីណូ ក្លឹបកម្សាន្តធំៗ តែពេលភ្ញៀវត្រូវការបង្វែរដានថា តារាល្បីៗរវល់យកតារានេះនោះជំនួសវិញទៅ..!!!
ខ្ញុំទទួលស្គាល់ថា តារាមិនមែនសុទ្ធតែល្អត្រឹមត្រូវទាំងអស់នោះទេ តែក៏មិនត្រូវវាយតម្លៃត្រីស្អុយមួយ ស្អុយមាកាត្រកឲ្យសោះ..!!! បើចេះអញ្ចឹងមិនមែនតារាល្បីៗដែលគេត្រឹមត្រូវប្រឹងប្រែងធ្វើការគ្មានថ្ងៃសម្រាកផង រកតែឡានទំនើបៗ ផ្ទះវីឡាស្គឹមស្គៃនៅមិនបានផង ..!!! មិនបានសើចយំអ្នកណាទេ តែក៏កុំឲ្យល្អូងល្អាស់សំយែងពេក។ សង្ឃឹមថាតារាថ្មីៗ មិនធ្វើអ្វីហួសហេតុឲ្យស្អុយកេរ្តិ៍ឈ្មោះ ដល់ពួកបងតារាស្រករមុនប្អូនៗទេណា ព្រោះយើងពូជសិល្បៈខ្មែរតែមួយ បើគេដៀល វារាសទាំងអស់គ្នាហ្នឹង ..! ឈឺចាប់បំផុតពេលគេដៀលថាសិល្បៈថោក..!
គួរបញ្ជាក់ដែរថា នៅក្នុងអត្ថបទដែលមានចំណងជើងថា “ត្រឹមតែ ៣០០ ដុល្លារ ក៏អាចនាំតារា ឡើងសណ្ឋាគារបានដែរ?” បានរៀបរាប់ពីតម្លៃទីផ្សារខ្លួនការលក់ខ្លួនដោយបញ្ជាក់ថា ៖« ថ្លៃខ្លួន ៣០០ ដុល្លារសម្រាប់ការដេកជាមួយតារា មិនមែនម៉ែយ៉ែមចេះតែកំណត់តម្លៃទៅកាន់ភ្ញៀវទេ គឺភាគច្រើនតារាខ្លួនឯងផ្ទាល់តែម្ដងដែលដាក់តម្លៃទៅឱ្យម៉ែយ៉ែម ដើម្បីជួយរកទីផ្សារ។ ទោះជាបែបនេះ ប្រភពដ៏គួរឱ្យទុកចិត្តខាងលើមិនដឹងពីមូលហេតុការដោះដូរថ្លៃ ខ្លួនតារាទាបដូច្នេះឡើយ»។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ព័ត៌មានជុំវិញការទិញ-លក់ខ្លួនតារាៗ ចាប់ផ្ដើមកម្រើកជាខ្លាំង បន្ទាប់ពីម្ចាស់ហាងកែសម្ផស្សល្បីឈ្មោះ ចែមុំ ត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការធ្វើសញ្ចរកម្ម។ មួយវិញទៀតតារាចម្រៀង អ្នកនាង អុំ រស្មី ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនផងដែរ រឿងនាំក្មេងៗ យកទៅឱ្យតាតាឡើងសណ្ឋាគារ។
ប្រភព៖ skillskey
Post a Comment