ចង់ដឹងអត់ ហេតុអ្វីស្ត្រីជនជាតិចិនមិនងាយមានជំងឺមហារីកសុដន់?
សួស្តីមិត្តអ្នកអានទាំងអស់ជាទីស្រឡាញ់! នៅពេលនេះគេហទំព័រយើងខ្ញុំ សូមលើកយកនូវអត្ថបទមួយដ៏មានសារៈសំខាន់បំផុតសម្រាប់ស្ត្រីខ្មែរគ្រប់រូប
ដែលត្រូវតែយកចិត្តទុកដាក់ និងខ្វល់ខ្វាយដើម្បីការពារខ្លួន ហើយធ្វើឲ្យមានសុភាពល្អ។
បើយោងតាមការចុះផ្សាយរបស់វែបសាយ community.breastcancer.org បានឲ្យដឹងថាស្ត្រីជនជាតិចិនមិនងាយមានជំងឺមហារីកសុដន់ឡើយ។
តើមានហេតុផលសំខាន់អ្វីខ្លះទៅ ដែលធ្វើឲ្យស្ត្រីចិនមិនងាយមានមេរោគដ៏កាចសាហាវនេះ? តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ
ដែលមានជំនាញខាងជំងឺមហារីសុដន់នេះ បានបង្ហាញនូវមូលហេតុសំខាន់ៗមួយចំនួនដូចខាងក្រោម៖
– ស្ត្រីជនជាតិចិនមានទម្លាប់នៃការរស់នៅប្រចាំថ្ងៃបានល្អ ដោយមានការហាត់ប្រាណ ឬធ្វើកិច្ចការយ៉ាងសកម្មដើម្បីមានសុខភាពល្អគ្រប់ពេល។
– ពួកគេមានការបរិភោគអាហារបានត្រឹមត្រូវ ដែលភាគច្រើនជាបន្លែស្រស់ៗ គ្មានជាតិគីមី និងចូលចិត្តប្រើថ្នាំបុរាណចិនទៀតផង។
– ពួកគេមិនចូលចិត្តបរិភោគអាហារប្រភេទពួកអឺរ៉ុបដូចជា ទឹកដោះគោ ស្ករ សូកូឡា ប័រ ខ្ញាញ់ អាហារសំរកទំងន់ និងអាហារផ្អាប់ឡើយ។
ដោយសារតែកត្តាទាំងនេះហើយ ដែលធ្វើឲ្យស្ត្រីជនជាតិចិនភាគច្រើនគេចផុតពីជំងឺមហារីកសុដន់ ដូច្នេះបងប្អូនស្ត្រីខ្មែរគ្រប់រូប
គួរតែយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះសុខភាពដោយការរើសចំណីអាហារដែលត្រូវញាំ និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
ដើម្បីជៀសវាងពីជំងឺដ៏កាចសាហាវនេះ៕
Post a Comment