ញាក់សាច់! ហាងម៉ាស្សាកន្លែងនេះ មានអីៗពិសេសទៀត សុទ្ធតែក្មេងស្អាតៗ តែទីបំផុតចប់ហ្មង
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ បានសហការណ៍ជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់កម្លាំងនគរបាលប៉ុស្ដិ៍កាកាប នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំ និងសម្របសម្រួលដោយលោក កុល បុន ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបទីតាំងម៉ាស្សាកោសជប់ មួយកន្លែងទាំងយប់ ក្រោយពេលស្រាវជ្រាវដឹងថា ទីតាំងមួយនេះមានបង្កប់សេវាបម្រើផ្លូវភេទ និងសង្ស័យថាមានការជួញដូរមនុស្សផងដែរ។

កម្លាំងនគរបាលខាងលើ បានឆ្មក់ចូលទៅបង្ក្រាបទីតាំងម៉ាស្សាកោសជប់មួយនោះ កាលពីវេលាម៉ោង៨ និង៥នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ នៅតាមបណ្ដោយផ្លូវលេខ២០០៤ ស្ថិតនៅក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងខណៈនោះកម្លាំងសមត្ថកិច្ចចម្រុះខាងលើ បានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ នាំយកទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិជនក្រសួងមហាផ្ទៃទាំងយប់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មនុស្សដែលត្រូវឃាត់ខ្លួនទាំង៨នាក់នោះ មាន២នាក់គឺជាម្ចាស់ទីតាំងហាងម៉ាស្សាកោសជប់ខាងលើ និងត្រូវបានគេស្គាល់ម្នាក់ឈ្មោះ អាត់ សល់ ភេទប្រុស អាយុ៣៦ឆ្នាំ និងម្នាក់ទៀងឈ្មោះ មោង គឹមលាង ភេទស្រី អាយុ៣៥ឆ្នាំ។
ដោយឡែកស្ត្រីចំនួន៦នាក់ទៀតគឺជាអ្នកបម្រើសេវាម៉ាស្សាកោសជប់ និងបម្រើផ្លូវភេទផងសុំមិនបញ្ចេញឈ្មោះ ហើយមានអាយុចាប់ពី១៨ឆ្នាំដល់៤០ឆ្នាំ ក្រៅពីនេះក៏មានការដកហូតសៀវភៅកត់ត្រាចំនួនភ្ញៀវ និងថ្ងៃធ្វើការរបស់ពួកនាងៗទាំងនោះមួយចំនួនថែមទៀតផងដែរ។
ប្រភពខាងលើបានបន្តទៀតថា កម្លាំងនគរបាលនៃនាយកដ្ឋានខាងលើ បានធ្វើការស្រាវជ្រាវយូរមកហើយបន្ទាប់ពីមានការសង្ស័យ ទៅលើទីតាំងមួយនេះថា មានការបើកហាងកោសជប់ និងម៉ាស្សា ប៉ុន្តែមានការបង្កប់នូវសេវាបម្រើផ្លូវភេទ និងសង្ស័យថាអាចមានការជួញដូរមនុស្សទៀតផង។ ការស៊ើបអង្កេតស្រាវជ្រាវនោះ ហូតទទួលបានព័ត៌មានជាក់លាក់មួយអំពីទីតាំងមួយនេះថា ការបើកកោសជប់ ឬម៉ាស្សា គ្រាន់តែជារឿងកំប៉ិកកំប៉ុកប៉ុណ្ណោះ តាមពិតមានសេវាបម្រើផ្លូវភេទ កំពុងជ្រកនៅក្រោមស្លាកទៅវិញ។
បន្ទាប់ពីការស្រាវជ្រាវដឹង កម្លាំងខាងលើដោយមានការសហការណ៍ជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលប៉ុស្ដិ៍កាកាប នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ ដឹកនាំដោយលោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានចុះធ្វើការបង្ក្រាបជាក់ស្ដែងទាំងយប់បែបនេះតែម្ដង និងចាប់ខ្លួនមនុស្សទាំង៨នាក់នោះនាំទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ ដើម្បីសួរនាំ និងចាត់ការតាមច្បាប់តែម្ដង៕ប្រភព៖ កោះសន្តិភាព





Post a Comment