Header Ads

loading...
loading...

Fast of the Furious 8 រកចំណូលបាន១០០លានដុល្លារ​នៅអាម៉េរិកខាងជើង

ខ្សែភាពយន្ត The Fast of the Furious 8 បានឡើងទៅកាន់ចំណាត់ថ្នាក់កំពូល នៅអាម៉េរិកខាងជើង ជាមួយសកម្មភាពសម្តែង​របស់ Vin Diesel និង Dwayne Johnson។




យោងតាម BoxOfficeMojo បានចុះផ្សាយនៅថ្ងៃទី​១៦មេសា បានឲ្យដឹងថា រឿងនេះជាប់ចំណាត់ថ្នាក់លេខ​១ នៅអាម៉េរិកខាងជើង ដោយរកចំណូលបាន $100.2 លានដុល្លារ​អាម៉េរិក។ ខ្សែភាពយន្តជាប់ចំណាត់ថ្នាក់លេខ​២ គឺ The Boss Baby រកបាន $15.5 លានដុល្លារ​អាម៉េរិក ខ្សែភាពយន្ត Beauty and the Beast ចំណាត់ថ្នាកលេខ​៣ រកបាន $13.6 ដុល្លារ​អាម៉េរិក រឿង Smurfs: The Lost Village ជាប់លេខ​៤ រកបាន $6.5 លានដុល្លារ​អាម៉េរិក និងរឿង Going in Style ជាប់លេខ​៥ រកបាន $6.4 លានដុល្លារ​អាម៉េរិក។





សម្រាប់រឿងដែលស្ថិតក្រៅក្របខណ្ឌកំពូលមានរឿង Gifted ចំណាត់ថ្នាក់លេខ​៦ រកបាន $3 លានដុល្លារ​, Get Out លេខ​៧ រកបាន​ $2.92 លានដុល្លារ​, រឿង Power Rangers លេខ ៨ រកបាន $2.85 លានដុល្លារ​, រឿង The Case for Christ លេខ​៩ រកបាន $2.7 លានដុល្លារ និងរឿង Kong: Skull Island ចំណាត់លេខ១០ រកបាន $2.67 លានដុល្លារ​អាម៉េរិក៕
ទស្សនាវីដេអូ៖