ម្ចាស់ហាងមួយកន្លែងនៅ Pub Street ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ព្រោះរកឃើញថាជាប់ពាក់ព័ន្ធការស្លាប់ក្មេងស្រីម្នាក់ ដែលត្រូវអគ្គិសនីឆក់កាលពីយប់មិញ
ខេត្តសៀមរាប ៖ ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ យុវតីវ័យក្មេងវ័យដ៏ស្រស់ស្អាតម្នាក់ ខណៈកំពុងតែរាំកម្សាន្ត និងលេងបាញ់ទឹកសាចពាសពេញផ្លូវ ជាមួយការៀបចំភ្លើងបំភ្លឺព្រោងព្រាតផងដែរនៅតំបន់កម្សាន្តផប់ ស្ទ្រីត Pub Street ក្នុងក្រុងសៀមរាប នាំឲ្យខ្សែភ្លើងឆក់ស្លាប់ ភ្លាមៗសមត្ថកិច្ចនាំទៅមន្ទីរពេទ្យ ប៉ុន្តែមិនអាចជួយសង្គ្រោះជីវិតបានឡើយ ។
ប្រភពព័ត៌មានបាន បញ្ជាក់នៅយប់ថ្ងៃទី១៦ មេសា ២០១៧ថា យុវតីរងគ្រោះដោយខ្សែភ្លើងឆក់នេះ មានឈ្មោះ មុនី រដ្ឋានី អាយុ១៨ឆ្នាំ មានលំនៅដ្ឋាននៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ មកលេងកម្សាន្តអង្គរសង្ក្រាន្តឆ្នាំថ្មី ក្នុងខេត្តសៀមរាប មូលហេតុនៃការស្លាប់របស់ក្មេងស្រីនេះ បណ្តាលមកពីមានក្មេងស្ទាវមួយក្រុម ព្យាយាមប៉ាតម្ស៉ៅ ទៅលើនារីរងគ្រោះ ទើបនាងព្យាយាមរត់គេចពីការតាមពីសំណាក់ក្មេងស្ទាវនោះ ជាហេតុធ្វើអោយនាងរត់គេចទៅប៉ះនឹងខ្សែភ្លើងបណ្តាលអោយឆក់ស្លាប់ ភ្លាមៗតែម្តង៕ ក្រោយពេលស្លាប់គេបានរកឃើញថា ម្ចាស់ហាង Baray Spa ដែលស្ថិតនៅតំបន់ Pub Street ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនដើម្បីសួរនាំក្រោយរកឃើញថា ហាងខាងលើមានការធ្វេសប្រហែសក្នុងការគ្រប់គ្រងប្រព័ន្ធអគ្គិសនីបណ្តាលអោយយុវតីម្នាក់បានឆក់ស្លាប់កាលពីយប់មិញផ្អើលខេត្តសៀមរាប។ ក្នុងករណីនេះដែរ គេកំពុងរងចាំតាមដានមើលថា ម្ចាស់ហាងម៉ាស្សាខាងលើ អាចនឹងត្រូវបញ្ជូនខ្លួនបន្តទៅកាន់តុលាការដែររឺយ៉ាងណា ជុំវិញការពាក់ព័ន្ធធ្វើអោយមានមនុស្សស្លាប់បែបនេះ។

Post a Comment