បើចឹងមែននោះ! ទឹកដោះកន្លាត នឹងក្លាយជាអាហារពិសេស នាពេលអនាគត
ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានដេញដោលគ្នា ពីប្រូតេអីុនគ្រីស្តាល់ ដែលស្ថិតក្នុងពោះរបស់កន្លាត ។ បន្ទាប់ពីការវែកញែក ពួកគេរកឃើញថា ប្រូតេអីុនគ្រីស្តាល់ មានសារធាតុចិញ្ចឹម ច្រើនជាងទឹកដោះគោ ដល់ទៅ៤ដងឯណោះ ហើយពួកគេគិតថា វាអាចនឹងក្លាយជាគន្លឹះមួយ ដើម្បីចិញ្ចឹមមនុស្សជំនាន់ក្រោយ នាពេលអនាគតបានទៀតផង ។
ថ្វីបើកន្លាតភាគច្រើន មិនផលិតទឹកដោះ ដូចជាកន្លាត Diploptera Punctate ដែលគេស្គាល់ថា ជាកន្លាតផ្តល់កំណើតកូន ត្រូវគេបង្ហាញឱ្យឃើញ ពីការបូមចេញនូវប្រភេទទឹកដោះ មានប្រូតេអីុនគ្រីស្តាល់ ដើម្បីចិញ្ចឹមកូនៗរបស់វា ។ ការពិតដែលថា សត្វល្អិតផលិតទឹកដោះ គឺជារឿងមួយគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែអ្វីដែលក្រុម អ្នកស្រាវជ្រាវគិតថា កាន់តែអស្ចារ្យជាងនេះ ទៅទៀតនោះ គឺមួយនៃប្រូតេអុីនគ្រីស្ទាល់ ផ្ទុកចំនួនថាមពល ច្រើនជាង៣ដង បើប្រៀបធៀបទៅនឹង ចំនួនទឹកដោះក្របី ហើយវាមានកាល់ឡូរី ខ្ពស់ជាងទឹកដោះគោប្រចាំថ្ងៃ ។
ដោយសារការយកទឹកដោះកន្លាត មិនទាន់ជាជម្រើស ដែលអាចទៅរួចនៅឡើយ ដូច្នេះហើយ ទើបក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ដែលដឹកនាំដោយក្រុមអ្នកស្រាវជ្រាវ ពីវិទ្យាស្ថានជីវវិទ្យា កោសិកាដើម និងថ្នាំបង្កើតឡើងវិញ ក្នុងប្រទេសឥណ្ឌា បានសម្រេចចិត្តដេញដោលគ្នា បន្តបន្ទាប់ពីហ៊្សែនដែលអាចទទួលខុសត្រូវ សម្រាប់ការផលិតទឹកដោះ ប្រូតេអីុនគ្រីស្តាល់បាន ។
លោក Sanchari Banerjee មនុស្សម្នាក់ក្នុងក្រុម បានផ្តល់បទសម្ភាសន៍ ជាមួយកាសែតឥណ្ឌា Times of India កាលពីពេល ថ្មីៗកន្លងមកថា គ្រីស្តាល់ប្រៀបដូចជា អាហារពេញលេញ ។ ពួកវាផ្ទុកប្រូតេអីុន ខ្លាញ់ និងស្ករ៕
ប្រភព៖ kohsantepheap
Post a Comment