សូមប្រយ័ត្ន! ជួយស៊ែរបន្តរផង ភ្ញាក់ផ្អើលខ្លាំង ពេលដឹងថា វិធីដាំបាយរាល់ថ្ងៃ អាចសម្លាប់អ្នកដោយមិនដឹងខ្លួន
វិធីដាំបាយ ដោយលាងអង្ករ រួចដាំវាឲ្យពុះ រហូតអាចបរិភោគបាន ដែលលោកអ្នកកំពុងប្រើប្រាស់រាល់ថ្ងៃ គឺជាវិធីដ៏អាក្រក់បំផុត។ ជាក់ស្ដែង ដំណើរការបែបនេះ អាចបន្សល់ទុកនូវ សារធាតុអាសេនិចកម្រិតខ្ពស់បំផុត នៅក្នុងបាយដែលចម្អិនរួច។ នេះបើតាមការពិសោធន៍ថ្មីមួយ ដែលបានបង្ហាញឲ្យដឹង។
ជាមួយគ្នានេះដែរ វាសបញ្ជាក់ថា ការចម្អិនបាយដោយប្រើវិធីសាស្ត្រទូទៅបំផុតនេះ អាចនាំឲ្យកើតមានបញ្ហាសុខភាពខុសៗគ្នា ក្នុងនោះរួមមានទាំង ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺមហារីក និង ជំងឺដទៃជាច្រើនផ្សេងទៀត។លើសពីនេះទៅទៀត ដោយសារតែសារធាតុអាសេនិចមាននៅក្នុងដី ហើយដើមស្រូវត្រូវបានគេដាំដុះនៅក្រោមលក្ខខណ្ឌលិចទឹក ធ្វើឲ្យវាកាន់តែងាយស្រួល ក្នុងការឆ្លងសារធាតុអាសេនិច។ សារធាតុគីមីមួយនេះ ជាទូទៅត្រូវគេជឿជាក់ថា បានបញ្ចេញនៅពេលដែលបាយដាំពុះ។
បើយោងតាមការស្រាវជ្រាវថ្មីពីបទពិសោធន៍ ដែលបានធ្វើឡើងនៅក្នុងកម្មវិធី «Trust Me, I’m a Doctor» របស់សារព័ត៌មាន BBC បានបង្ហាញឲ្យឃើញថា ការចម្អិនបាយតាមបែបធម្មតា ដូចដែលបានលើកឡើងខាងលើ នឹងបន្សល់ទុកនូវសារធាតុអាសេនិច នៅក្នុងបាយដែលចម្អិនឆ្អិន។លោកសាស្ត្រាចារ្យ Andy Meharg ផ្នែកវិទ្យាសាស្ត្រជីវវិទ្យា នៅឯសកលវិទ្យាល័យ Queens University Belfast នៅក្នុងរាជធានី Belfast ប្រទេសអៀរឡង់ខាងជើង បានធ្វើតេស្តចម្អិនបាយ តាមវិធីសាស្ត្រចំនួន៣ ដើម្បីស្វែងរកផលប៉ះពាល់នៃកម្រិតសារធាតុអាសេនិច។
លោកសាស្ត្រាចារ្យ Meharg បានសាកល្បងវិធីសាស្ត្រចម្អិនបាយទូទៅ និងបានរកឃើញថា វិធីសាស្រ្តមួយនេះ បន្សល់ទុកនូវសារធាតុអាសេនិចច្រើនបំផុត។ បន្ទាប់មក លោកសាស្ត្រាចារ្យបានសាកល្បងវិធីសាស្ត្រមួយទៀត ដោយប្រើប្រាស់ទឹកឲ្យលើសកម្រិតអង្ករ ចំនួន៥ដង ដោយវាអាចកាត់បន្ថយកម្រិតសារធាតុអាសេនិច រហូតដល់ទៅជិត៥០ភាគរយ។ នៅក្នុងវិធីសាស្ត្រចុងក្រោយ លោកសាស្ត្រាចារ្យបានសាកល្បង ត្រាំអង្ករមួយយប់ ដោយវាអាចកាត់បន្ថយសារធាតុអាសេនិច រហូតដល់ទៅ ៨០ភាគរយឯណោះ៕
ខាងក្រោមនេះគឺជាវិធីសាស្ត្រចម្អិនបាយដ៏ត្រឹមត្រូវ ដែលអ្នកគួរអនុវត្ត៖
-ត្រាំអង្ករមួយយប់
-លាងសម្អាតអង្ករឲ្យបានស្អាត (អស់សារធាតុពណ៌ស) រហូតដល់ទឹកថ្លា
-បង្ហូរទឹកចេញ
-ដាក់ទឹកឲ្យលើសកម្រិតអង្ករ ចំនួន៥ដង
-ចម្អិនវាឲ្យពុះ រួចចាក់ទឹកដែលលើសចេញ
-បន្ថយភ្លើង ដើម្បីផ្ងំវារយៈពេល ១៥នាទី ជាការស្រេច
អត្ថបទ sabay
Post a Comment