ទឹកឃ្មុំមានប្រយោជន៍ច្រើនចំពោះសុខភាព ស្រីៗមិនគួរមើលរំលង
ទឹកឃ្មុំមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែក៏ជាឱសថពីធម្មជាតិដ៏ល្អបំផុតដែលមនុស្សបានប្រើប្រាស់ជាយូរយារមកហើយ។
ខាងក្រោមនេះគឺជាសារប្រយោជន៍ពិសេសៗរបស់វាដែលយើងមិនគួរមើលរំលង៖
បើចង់បានទឹកឃ្មុំព្រៃធម្មជាតិសុទ្ធ មានការធានាជូន សូមទាក់ទង៖ 070 551 396/017 725 562
១. ជំនួយថាមពល៖ ត្រូវសម្រាប់អ្នកដែលតែងអស់កម្លាំង ឬ អ្នកដែលចង់បង្កើនថាមពលធ្វើការឲ្យកាន់តែមានប្រសិទ្ធភាព។ អ្នកអាចញ៉ាំវាជាមួយអាហារ លាយជាមួយតែ ឬដាក់ក្នុងទឹកធម្មតាក៏បាន។
២. បំបាត់ឈឺបំពង់ក៖ យើងអាចញ៉ាំវាពីរបីស្លាបព្រាកាហ្វេតូចៗ។ ម្យ៉ាងទៀត យើងក៏អាចលាយវាជាមួយទឹកតែក្រូចឆ្មា និងអំបិលបន្តិចដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ។
៣. ជួយប្រព័ន្ធភាពស៊ាំ៖ គួរញ៉ាំទឹកឃ្មុំជាមួយទឹកតែលាយក្រូចឆ្មាបន្តិចរាល់ថ្ងៃដើម្បីឲ្យរាងកាយរឹងមាំអាចប្រឆាំងនឹងមេរោគផ្សេងៗបាន។
៤. ជួយសម្រកទម្ងន់៖ លាយទឹកឃ្មុំជាមួយទឹកក្ដៅនិងក្រូចឆ្មាហើយញ៉ាំពេលព្រឹកជាប្រចាំ តែត្រូវញ៉ាំល្មមបានហើយ។
៥. ធ្វើឲ្យគេងលក់ស្រួល៖ ដាក់ទឹកឃ្មុំបន្តិចទៅក្នុងទឹកដោះគោក្ដៅឧណ្ណៗ ហើយញ៉ាំវាមុនចូលគេងជាការស្រេច។
៦. ជួយព្យាបាលមុខរបួស ឬស្មានរលាត់៖ លាបទឹកឃ្មុំបន្តិចទៅលើមុខរបួស ហើយទុកមួយរយៈ។ ទឹកឃ្មុំអាចជួយមិនឲ្យហើម និងបន្ថយការឈឺចាប់បានយ៉ាងពូកែ។ លាបវាបីបួនដងទៅលើមុខរបួស អ្នកនឹងឃើញប្រសិទ្ធភាពមិនខាន។
៧. បន្សាបការធេងធោងឈឺក្បាល៖ ជាពិសេសបន្ទាប់ពីញ៉ាំស្រាហើយ។ លាយទឹកឃ្មុំបន្តិចជាមួយទឹកដោះគោជូ ឬ ទឹកក្រូចច្របាច់។ បន្តាប់ពីញ៉ាំហើយ អ្នកនឹងមានអារម្មណ៍ស្វាងមកវិញមិនខាន៕
សូមជួយ Share ទុកជាចែកគ្នាដឹងផង !
Credit: kanha
Post a Comment