តួសិចជប៉ុនកម្ពស់ ៩១ សង់ទីម៉ែត្រ តាមពិតជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ អាយុ ២៤ ឆ្នាំ
តារាសិចជប៉ុនកម្ពស់ ៩១ សង់ទីម៉ែត្រ ដែលប្រើមុខមាត់ដូចកូនក្មេងក្នុងរឿងអាសអាភាសដើម្បីប្រជាប្រិយភាព តាមពិតទៅគឺជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ អាយុ ២៤ ឆ្នាំសោះ។
កូហេ នីស៊ី ដែលកើតជំងឺមិនអាចព្យាបាលបាន ហៅថា Mucopolysaccharidosis រកប្រាក់កម្រៃតាមរយៈការរួមភេទជាមួយស្ត្រីជាច្រើន ដែលមើលទៅចាស់ល្មមអាចធ្វើជាម្តាយរបស់គាត់បាន។គាត់ពិបាកឈរបំផុត យ៉ាងយូរបានត្រឹម ៥ នាទីប៉ុណ្ណោះ ដោយសារតែជំងឺរបស់គាត់ ប៉ុន្តែបានបន្ថែមថា នេះមិនបានរំខានគាត់ទេ ព្រោះការថតរឿងសិចភាគច្រើនគឺនៅលើគ្រែ។
លោកនីស៊ី ត្រូវបានណែនាំឱ្យចូលក្នុងឧស្សាហកម្មភាពយន្តអាសអាភាស ដោយសេដ្ឋីរឿងសិចប្រមឹក លោក ហ្គាណារី តាកាហាស៊ី និងសង្ឃឹមថា “ទប់ស្កាត់កុមារពីការបៀតបៀនផ្លូវភេទ” តាមរយៈស្នាដៃរបស់លោក។អតីតអ្នកសរសេរកម្មវិធីកុំព្យូទ័ររូបនេះចូលរួមជាមួយតារាសិច ដទៃទៀត ដូចជា ប្រ៊ីតជែត ដឹ មីដជែត, មីនី មីយ៉ា និង ឡេឌី ហ្គាងស្តា ដែលអភិវឌ្ឍអាជីពរបស់ខ្លួនក្នុងនាមជាតារាសិចតឿក្នុងកុនអាសអាភាស៕
ប្រភព៖ រស្មីកម្ពុជា
Post a Comment