អតីតតារាម៉ូឌែលថៃដ៏ស្រស់ស្អាតម្នាក់ត្រូវបានចាប់ខ្លួនដោយបទជួញដូរផ្លូវភេទ
បើយោងតាមពត៌មានថ្មីៗដែលទើបចុះផ្សាយដោយគេហទំព័រអង់គ្លេស www.independent.co.uk បានផ្សាយពត៌មានក្តៅៗអំពីអតីតតារាម៉ូឌែលថៃដ៏ស្រស់ស្អាតម្នាក់
ត្រូវបានចាប់ខ្លួនដោយបទជួញដូរផ្លូវភេទ។ បើលោកអ្នកចង់ដឹងថា រឿងទាំងអស់នេះកើតឡើងដោយរបៀបណា និងទៅជាយ៉ាងណានោះ សូមតាមដានដូចខាងក្រោមនេះ។
អតីតតារាស៊ិចស៊ីថៃ គឺនាង Alisa Jaidee ដែលមានអាយុ៣២ឆ្នាំ ត្រូបានប៉ូលីសចាប់ខ្លួនដោយសារតែមានជាប់ពាក់ព័ន្ធនឹងករណីជួញដូរផ្លូវភេទលើក្មេងស្រីអាយុ១៦ឆ្នាំម្នាក់។
ចំពោះករណីបទល្មើសនេះផងដែរ គឺនាង Alisa Jaidee បានខិតខំទំនាក់ទំនងជាមួយអ្នកទិញសេវាផ្លូវភេទតាមអនឡាញ ដោយបានយករូបភាពរបស់ក្មេងស្រីនោះជាច្រើនសន្លឹក
ទៅបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងឡាញ (Line) ដើម្បីលក់សេវាផ្លូវភេទឲ្យទៅអតិថិជនរបស់នាង។
ក្រោយពីបានសាកសួរចម្លើយលើនាង Alisa Jaidee រួចមក គឺនាងបានប្រាប់ភ្នាក់ងារប៉ូលីសថា នាងមានផែនការត្រូវលក់សេវាផ្លូវភេទក្មេងស្រីនោះក្នុងតម្លៃ $446 ទៅឲ្យអ្នកទិញ
ដោយរូបនាងនឹងដកយកលុយចំនួន $238 និងទុកឲ្យម្ចាស់លក់ខ្លួនតែ $208 ប៉ុណ្ណោះសម្រាប់ការលក់ខ្លួនម្តង៕
Post a Comment