សូមជួយចុច LIKE អូនម្នាក់១ផង កំពុងតែបេះស្វាយនឹងណា ទំនេរចុចស៊ែរ១ម្នាក់ផង…
សូមជួយចុច LIKE អូនម្នាក់១ផង កំពុងតែបេះស្វាយនឹងណា ទំនេរចុចស៊ែរ១ម្នាក់ផង…(ខាងក្រោមនេះរូបភាពរបស់អូនចុច LIKE, Comment, Share ម្នាក់១មក Crush Ke Crush យើង…)
ព័ត៏មានកំពុងល្បី៖
ធុញទ្រាន់នឹងភ្លើងហ្វាររថយន្ដចាំងស្រវាំងភ្នែកនាពេលរាត្រី ប្រជាជនចិនកាន់តែច្រើនឡើងៗនាំគ្នាបិទស្ទីកឃ័រលើកញ្ចក់ក្រោយជារូបខ្មោច ព្រាយ និងបិសាចជញ្ជក់ឈាមគួរឲ្យខ្លាចបន្លាចអ្នកនិយមបើកអំពូលចង្កៀងឡានឥតសំចៃដៃទាំងនោះ។
វេបសាយលក់ទំនិញរាប់សិប ដូចជា Taobao កំពុងដាក់លក់ស្ទីកឃ័រកញ្ចក់ក្រោយរំលេចរូបខ្មោចបិសាចគួរឲ្យព្រឺរោម ដូចជា ខ្មោចស្រីសម្លក់សម្លឹង ហូរឈាមតាមភ្នែក ស្រែករកជំនួយ បិសាចជញ្ជក់ឈាម និងចចកភ្នែកលឿង។ ស្ទីកឃ័រចម្លែកទាំងនេះ មិនបង្ហាញរូបភាពច្បាស់ពេលងងឹត ឬពន្លឺចង្កៀងរថយន្ដធម្មតានោះទេ។ ប៉ុន្ដែវាបានរំលេចរូបរាងដ៏គួរឲ្យស្រៀវឆ្អឹងខ្នង នៅពេលប៉ះពន្លឺហ្វារបើកខ្លាំងចាំងមកចំវា។ក្នុងតម្លៃ ៣ ទៅ ១៨ ដុល្លារអាស្រ័យលើទំហំ រូបភាពនេះងាយស្រួលបកបិតលើកញ្ចក់រថយន្ដក្រោយខ្លាំងណាស់។
យ៉ាងណា ប៉ូលិសចរាចរណ៍នៅទីក្រុងជិនណាន ភាគខាងជើងខេត្ដសានដុង បានព្រមានថា រូបភាពបន្លាចទាំងនោះអាចបង្កបញ្ហាដល់សុវត្ថិភាពចរាចរណ៍។អ្នកបើកបរដែលមានបិទស្ទីកឃ័រប្រភេទនេះ នឹងទទួលការពិន័យ ១៥ ដុល្លារ។ ដោយឡែកនៅទីក្រុងប៉េកាំង វាមិនខុសច្បាប់ទេដែលរចនាលើកញ្ចក់រថយន្ដរបស់ខ្លួន។ប៉ុន្ដែប៉ូលិស និយាយថា អ្នកបើកបរត្រូវទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលធ្វើឲ្យអ្នកបើកបរដទៃទៀតភ័យខ្លាច។
នៅមិនទាន់មានឧប្បត្ដិហេតុណាមួយកើតឡើងដោយសាររូបភាពបន្លាចទាំងនេះនោះទេ តែបណ្ដាញផ្សព្វផ្សាយចិន ធ្លាប់បានរាយការណ៍ពីករណីគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធនឹងការប្រើភ្លើងហ្វាររថយន្តជាច្រើនករណីហើយ៕
Post a Comment