តោះ! គយគន់តារាស្រី៧ដួងដែលមានសម្រស់ស្រស់ស្អាត ហើយមានក្បាលពោះរាបស្មើថែមទៀត!
ភ្នំពេញ៖ សម្រស់ស្រស់ស្អាត គឺជារឿងសំខាន់បំផុត ដែលនារីៗគ្រប់រូបប្រាថ្នាចង់បាននៅក្នុងជីវិតរបស់ខ្លួន។
ក្នុងនោះដែរ ក្រៅពីមានមុខមាត់ស្អាតបាត មានស្នាមញញឹមពោរពេញទៅដោយមន្តស្នេហ៍ គួរជាទីទាក់ទាញ ការមានរូបរាងស្វែល គ្មានសាច់ក្បាលពោះយារធ្លាក់ ក៏ជាផ្នែកមួយរឹតតែសំខាន់ផងដែរ របស់នារីៗដែលមិនអាចខ្វះបាន។
ជាក់ស្តែងតារាស្រីល្បីៗ នៅក្នុងស្រុកទាំងនេះ គឺមានទាំងសម្រស់ស្រសស់ស្អាតហើយ ថែមទាំងនៅមានរូបរាងស្លីមស្អាត ដោយមានក្បាលពោះរាបស្មើ គួរឱ្យច្រណែនទៀតផង។
ទាំងនេះគឺសុទ្ធសឹងតែបានមក ដោយសារតែការខិតខំប្រឹងប្រែង ហាត់ប្រាណត្រង់បរិវេណ ក្បាលពោះយ៉ាងយកចិត្តទុកដាក់ ជារៀងរាល់ថ្ងៃ ព្រោះជារឿយៗមិនថានៅលើហ្វេសប៊ុក ឬនៅក្នុងអ៊ីនស្តារក្រាមក្តី ជាក់ស្តែង តែងតែឃើញតារាស្រីល្បីៗទាំងនេះ នៅទីកន្លែងហាត់ប្រាណជាញឹកញាប់៕
ទស្សនារូបភាពខាងក្រោម៖
Credit: samboads១) តារាសម្តែងកញ្ញា ទឹម រដ្ឋា៖ ពេលទំនេរពីការងារសិល្បៈ គេតែងឃើញកញ្ញាចំណាយពេលហាត់ប្រាណដើម្បីសុខភាពជាប្រចាំ ជាពិសេសគឺហាត់ប្រាណដើម្បីទទួលបាននូវក្បាលពោះរាបស្មើស្អាតនេះតែម្តង។
២) តារាសម្តែងស្រីវ័យក្មេងកញ្ញា ម៉ាក សែនសូនីតា៖ យើងក៏ឧស្សាហ៍ឃើញតារាស្រីរូបនេះនៅកន្លែងហាត់ប្រាណជាញឹកញាប់ដែរ ហើយបើនិយាយពីក្បាលពោះនាងវិញគឺស្មើស្អាតខ្លាំងណាស់។
៣) តារាសម្តែងកញ្ញា ឌុច លីដា៖ យើងក៏ឃើញកញ្ញា លីដា មានក្បាលពោះស្មើស្អាតមិនចាញ់តារាស្រីឯទៀតផងដែរ។
៤) តារាសម្តែងកញ្ញា ដួង ម៉ានិច៖ ក៏ជាតារាស្រីដែលស្រលាញ់សុខភាពដែរ។ ជារៀងរាល់ពេលទំនេរកញ្ញា ក៏ចូលចិត្តហាត់ប្រាណយករាង។
៥) តារាសម្តែងអ្នកនាង ប៊ីរីយ៉ា៖ ថ្វីត្បិតតែមានកូនមួយរួចទៅហើយក្តី ក៏តារាស្រីអ្នកនាងប៊ិរីយ៉ានៅតែមានសម្រស់ស្រស់ស្អាត និងមានរាងស្រឡូនស្អាតណាស់។
៦) តារាសម្តែងស្រីកញ្ញា នេត សុចរិយា៖ តារារុបនេះក៏មានរាងស្អាត និងមានក្បាលពោះរាបស្មើផងដែរ ដែលអាចនិយាយបានថាស្អាត ដែលនារីៗប្រាថ្នាចង់បាន។
៧) តារាបង្ហាញម៉ូតកញ្ញា វល័ក្ខ ៖ កញ្ញាគឺជាអ្នកដែលស្រលាញ់រូបរាងស្វែលស្អាតជានិច្ច ហើយជារឿយៗកញ្ញា តែងតែបានហាត់ប្រាណដើម្បីធ្វើឲ្យក្បាលពោះរាបស្មើ។
Post a Comment