ស៊ីន យូប៊ីន ត្រៀមជ្រោងប្រជាប្រិយភាពឱ្យកាន់តែខ្ពស់នាចុងឆ្នាំនេះ
តារាសម្ដែង និងជាអតីត Freshie កញ្ញា ស៊ីន យូប៊ីន និយាយថាខ្សែភាពយន្តភាគដែលមិនធ្លាប់មានតែសោះសម្រាប់ការសហការសម្ដែងរួមគ្នារវាងតារាខ្មែរ និងតារាថៃគឺរឿង “ត្រីសូល៍” ត្រៀមចេញថត និងត្រូវចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ PNN នឹងធ្វើឱ្យប្រជាប្រិយភាពរបស់ខ្លួនខ្ពស់ត្រដែតនាចុងឆ្នាំនេះ។
តារាសម្ដែងវ័យក្មេងរូបនេះ បង្ហាញការជឿជាក់ដូច្នេះ ដោយកញ្ញាសម្អាងទៅការហាត់សមជាមួយគ្នាកន្លងមករវាងតារាខ្មែរ និងតារាថៃ ៣គូ គឺមានភាពស៊ីចង្វាក់គ្នាជាខ្លាំង។ ម្យ៉ាងសាច់រឿងដ៏ជក់ចិត្តជាប្រភេទវាយប្រហារនឹងធ្វើឱ្យទស្សនិកជនជក់ចិត្តពេលដាក់បញ្ចាំង។
ស៊ីន យ៉ូប៊ីន និង ខាត់ វៃហាំង
ខ្សែភាពយន្តរឿង “ត្រីសូល៍” នឹងចូលរួមសម្ដែងដោយតារាបីគូ មានដូចជា ខាត់ វៃហាំង ស៊ីន យ៉ូប៊ីន យឹម ណារ៉ា និង តារាថៃ កញ្ញា Mai និង លោក Peth។ ខ្សែភាពយន្តនេះបានចំណាយទុនផលិតច្រើនសន្ធឹកសន្ធាប់ និងការសហការរួមគ្នារវាងអ្នកដឹកនាំខ្មែរ និងថៃ ដែលធ្វើឱ្យ ស៊ីន យូប៊ីន ជឿជាក់ថាទស្សនិកជននឹងមិនធ្លាប់ជួបប្រទះនោះទេនាពេលកន្លង។
តារាសម្តែងខ្មែរ-ថៃ ក្នុងរឿង «ត្រីសូល៍»
កញ្ញា ស៊ីន យូប៊ីន បញ្ជាក់ថា នេះគឺជាសញ្ញាមួយទៀតបង្ហាញពីភាពរីកចម្រើននៃវិស័យភាពយន្តខ្មែរ និងក៏ជាសញ្ញាមួយបង្ហាញថា តារាខ្មែរក៏អាចមានសមត្ថភាពខ្ពស់សម្ដែងបានល្អមិនចាញ់តារាបរទេសនោះទេ។ កញ្ញាស្នើឱ្យទស្សនិកជនរង់ចាំទស្សនាខ្សែភាពយន្តនេះ និងគាំទ្រទាំងអស់គ្នាក្នុងន័យធ្វើយ៉ាងណាឱ្យវិស័យភាពយន្តខ្មែរកាន់តែរីកចម្រើន។
កញ្ញា ស៊ីន យូប៊ីន ទើបបញ្ចប់ការថតភាពយន្ត «គ្រូពេទ្រខ្ញុំ» ដោយចាប់ដៃគូជាមួយលោក ខាត់ វ៉ៃហាំង៕
ប្រភព៖ Sabay
Post a Comment