មានបញ្ហាភ្នែកម៉្ញូប ប្រើប្រទាលកន្ទុយក្រពើអាចជួយអ្នកបាន!
ត្រលប់មកក្នុងឆ្នាំ ១៩៦០ វេជ្ជបណ្ឌិតផ្នែកវះកាត់ដ៏ល្បីឈ្មោះ Vladimir Petrovich Filatov បានរកឃើញពីវិធីព្យាបាលអ្នកដែលមានបញ្ហាខ្សោយភ្នែក។ រូបមន្តនេះ មានប្រសិទ្ធិភាពបំផុតក្នុងការព្យាបាលបញ្ហាភ្នែក ហើយអាចជួយពង្រឹងភ្នែករបស់អ្នក ថែមទាំងជួយការពារពីការខូចភ្នែកថែមទៀតផង។ រូបមន្តនេះ ត្រូវបានមនុស្សជាច្រើនបានចាប់ផ្តើមប្រើវា ហើយទទួលលទ្ធផលគួរឱ្យភ្ញាក់ផ្អើល ដូច្នេះប្រសិនបើអ្នកមានបញ្ហាភ្នែក គួរតែសាកល្បងប្រើរូបមន្តមួយនេះ៖
គ្រឿងផ្សំ៖
- ទឹកប្រទាលកន្ទុយក្រពើ ១០០ក្រាម
- ទឹកឃ្មុំ ៣០០ក្រាម
- គ្រាប់វាល់ណាត់បុកឲ្យម៉ត់ ៥០០ក្រាម (walnuts)
- ទឹកក្រូចឆ្មាពី ៣-៤ផ្លែ
វិធីធ្វើ៖
ដំបូងអ្នកត្រូវចម្រាញ់យកទឹកចេញពីប្រទាលកន្ទុយក្រពើស្រស់។ កាត់ត្រង់ចុង, កណ្តាល និងខាងដើមប្រទាល, ទុកផ្នែកខាងចុងប្រទាលយ៉ាងហោចណាស់ ៣-៤ដើម។ ដាក់ដាំទឹក រួចទុកឱ្យត្រជាក់។ យកប្រទាលកន្ទុយក្រពើលាងនឹងទឹកនេះ ហើយកាត់ខាងចុងចេញ និងកាត់ជាដុំតូចៗ។ ប្រើស្បៃ ២ជាន់ដើម្បីចម្រាញ់យកទឹកចេញពីប្រទាល បន្ទាប់លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាជាការស្រេច។
វេជ្ជបណ្ឌិតបានណែនាំថា អ្នកមិនគួរហាន់ឬកាត់ប្រទាលកន្ទុយក្រពើភ្លាមៗនោះទេ ប៉ុន្តែគួរដាក់វាលើចានក្លាសេក្នុងទូរទឹកកករយៈពេលពី ១០-១២ថ្ងៃ ព្រោះប្រទាលកន្ទុយក្រពើត្រូវការពេលវេលា ដើម្បីបង្កើតសារធាតុម្យ៉ាងហៅថា បៃអូជេន ដែលជួយដាស់សកម្មភាពកោសិកាប្រទាល។ ក្រោយមក អ្នកអាចលាងប្រទាល និងចម្រាញ់យកទឹករបស់វាដូចដែលបានរៀបរាប់ខាងលើ។
ការប្រើប្រាស់៖
អ្នកត្រូវទទួលទានទឹកប្រទាលនេះជារៀងរាល់ថ្ងៃ, ១ស្លាបព្រាបាយឱ្យបាន ៣ដងក្នុង ១ថ្ងៃ, ទទួលទានឱ្យបានមុនកន្លះម៉ោងមុនពេលបរិភោគអាហារ។
អ្នកគួរតែទទួលទានវារហូតដល់អ្នកមានអារម្មណ៍ថា ភ្នែកមើលឃើញច្បាស់ជាងមុន ហើយអ្នកមិនចាំបាច់ទទួលទានវាទៀតទេ។ ក្រៅពីវាជាឱសថជំនួយដល់សុខភាពភ្នែក តែឱសថនេះ ក៏អាចជួយជម្រុញដល់ការរំលាយអាហារ និងអាចផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពរាងកាយទាំងមូលរបស់អ្នកបាន យ៉ាងល្អ។
ចំណាំ៖
ទឹកប្រទាលកន្ទុយក្រពើនេះមិនអនុញ្ញាតឱ្យប្រើ ចំពោះអ្នកកើតជម្ងឺតម្រងនោមធ្ងន់ធ្ងរ, បញ្ហាក្រពះពោះវៀន, រលាកប្រព័ន្ធបង្កកំណើតស្ត្រី, របេង, ឬសដូងបាត និងស្ត្រីមានផ្ទៃពោះក្នុងត្រីមាសចុងក្រោយ។ ត្រូវចាំថា ឱសថនេះមិនត្រូវទុកឱ្យលើសពី ២-៣ឆ្នាំទេ៕
Post a Comment