តារាសម្ដែង និង ជាតារាបង្ហាញម៉ូដ កញ្ញា ទេពី ជួបគ្រោះថ្នាក់ចរចារណ៍យ៉ាងធ្ងន់ធ្ងរ សន្លប់៥ថ្ងៃហើយ នៅតែមិនទាន់ដឹងខ្លួន
ភ្នំពេញ) ៖ តារាសម្ដែង និង ជាតារាបង្ហាញម៉ូដ កញ្ញា ទេពី ដែលបងប្អូនទស្សនិកជន ធ្លាប់តែឃើញតាមរយៈការសម្ដែងរឿង និងការដើរម៉ូដរៀងរាល់កម្មវីធីមួយចំនួននោះ នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៧ថ្មីៗនេះ កញ្ញា បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយ ហើយបច្ចុប្បន្ន នាងកំពុងសំរាកព្យាបាលនៅឯប្រទេសវៀតណាម។ ប៉ុន្ដែ តារាស្រីរូបស្រស់ម្នាក់នេះ មិនទាន់ដឹងខ្លួននៅឡើយទេខណៈដែលនាងសន្លប់អស់រយៈពេលប្រមាណជាង៥ថ្ងៃមកហើយនោះ។
បើយោងតាម សមាគមសិល្បករខ្មែរ កាលពីម្សិលមិញនេះ ពោលនៅថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០១៧ បានឲ្យដឹងថា « សូមជួយស៊ែរម្នាក់មួយផង សមាគមសិល្បករខ្មែរ នឹងយកថវិកាឧបត្ថម្ភដល់ជនរងគ្រោះចំនួន ១លានរៀល កញ្ញា ទេពី ដែលជាតារាសម្តែង និងបង្ហាញម៉ូដ បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ពេលនេះជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅប្រទេសវៀតណាម៥ថ្ងៃហើយ ប៉ុន្តែជនរងគ្រោះនៅមិនទាន់ដឹងខ្លួននៅឡើយ ព្រោះឈាមកកនៅក្នុងខួរក្បាលច្រើនកន្លែងពេក។ សូមបងប្អូនឧបត្ថម្ភដល់ជនរងគ្រោះផង សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០៧៧៧៦២៦២៦/០១៧៩៩០៣៣២»។
សមាគមសិល្បករខ្មែរ ដែលមហាជនតែងតែឃើញជួយឧបត្ថម្ភ និង ប្រកាសរកជំនួយដល់សិល្បៈករ សិល្បការនី ណាដែលកំពុងខ្វះខាតនោះ បន្ទាប់ពីយកថវិកាឧបត្ថម្ភដល់ កញ្ញា ទេពី ចំនួន ១លានរៀលរួចមក ក៏បានប្រកូកប្រកាសស្វែងរកសប្បុរសធម៌ ដើម្បីជួយដល់ជនរងគ្រោះ។
ទោះបីជាយ៉ាងណាក្ដី មានមិត្តៗអ្នករួមអាជីពជាមួយកញ្ញា ទេពី បានសម្ដែងនូវក្ដីអាណិតអាសូរដល់នាងគ្រប់គ្នាហើយជួយបួងសួងឲ្យនាងឆាប់ដឹងខ្លួន និង បានធូរស្បើយពីជំងឺ៕
Post a Comment