ប្រពន្ធដាច់ចិត្តលក់ប្ដីអោយថៅកែស្រីក្នុងតំម្លៃរ6មឺុនដុល្លា ដោយសារតែ...................
នេះជារឿងពិតរបស់ខ្ញុំ.! ខ្ញុំឈ្មោះ ឆិន ប្ដីខ្ញុំឈ្មោះ ឡាយ យើងស្គាល់គ្នាកាលរៀនមហាវិទ្យាល័យ យើងស្រលាញ់គ្នាណាស់ក្រោយមកយើងក៏រៀបការជាមួយគ្នា ក្រោយមក ឡាយ គេជោគជ័យជាមួយកាងារ ថៅកែក្រុមហ៊ុនចូលចិត្តគេណាស់ ថែមទាំងឡើងតំណែងអោយគេ ហើយប្រាក់ខែក៏ឡើងទៅតាមហ្នឹងដែរ បន្ទាប់មកទៀតយើងក៏បានកូនប្រុសមួយ ។
ឡាញ ប្ដីខ្ញុំគេនិយាយថា ” អូនគួតែសម្រាកពីកាងារទៅ ព្រោះប្រាក់ដែលអូនធ្វើហ្នឹងមិនសូវបានថ្លៃហើយហត់ទៀត ណាមួយយើងមានកូនហើយ សម្រាប់ប្រាក់ខែបងក៏ខ្ពស់ទៀត បងថាអូនគួតែទៅធ្វើមេផ្ទះដ៏ល្អវិញល្អជាង ខ្ញុំមិនចង់ទេតែហេតុតែស្រលាញ់ប្ដីនឹងកូនក៏ស្ដាប់បង្គាប់ទៅ។
ខ្ញុំនៅផ្ទះចញ្ចឹមមើលថែកូនរហូត4ឆ្នាំមិនបានធ្វើការដូចមុនឡើយ ចំណែកប្ដីខ្ញុំក៏ប្លែកជាងមុនទៀត គេមិនសូវយកចិត្តទុកដាក់នឹងខ្ញុំ និងនាំខ្ញុំដើលេងសៅរ៍អាទិត្យនោះទេ ខ្ញុំមានអារម្មណ៍ថាប្ដីខ្ញុំប្លែកណាស់។
ថ្ងៃអាទិត្យមួយប្ដីខ្ញុំមិនបានទៅជួបអតិថជនគេទេ គាត់ក៏នៅផ្ទះលេងហ្គេមជាមួយកូន ខ្ញុំសប្បាយចិត្តណាស់ ថ្ងៃនេះគិតថានឹងធ្វើម្ហូបអោយឆ្ងាញ់សម្រាប់ប្ដីនឹងកូនម្ដង ព្រោះថ្វៃដៃខំហាត់មក4ឆ្នាំហើយតែញាំតែឯងរហូត ព្រោះប្ដីរវល់កាងារ ខណៈដែលខ្ញុំកំពុងធ្វើម្ហូបយ៉ាងសប្បាយរីករាយ. ស្រាប់តែមានគេមកគោះទ្វាតែប្ដីខ្ញុំរវល់ចូលបន្ទាប់ទឹក ទើបខ្ញុំទៅបើក ។
គេបើកភ្លាមគេសួររកប្ដីខ្ញុំ ហើយគេសួរថាខ្ញុំជាអ្នកបំរើមែនទេ ជួយហៅប្ដីគេមកអោយជួបផង ខ្ញុំឆ្ងល់ហេស្អីចេះ នេះជាចៅហ្វាយប្ដីខ្ញុំតើ មិចថាភរិយាប្ដីខ្ញុំ គេនិយាយលេងទេដឹង សួរម្ដងទៀតគេនិយាយមុខស្ងួតចេះយ៉ាងច្បាស់ថាគេជាភរិយ៉ាប្ដីខ្ញុំ ខ្ញុំស្លុតចិត្តនិយាយអ្វីមិនចេញក្ដៅមុខដូចគេយកភ្លើងមកដុត មិញគេនៅប្រលែងលេងជាមួយកូនតើ ហេតុអ្វីតើពេលនេះខ្ញុំកំពុងយល់សុបិន្តទេឬ.? ក្រោយមកប្ដីខ្ញុំក៏បីកូនមក ហើយនិយាយថាអ្នកទាំងពីនិយាយគ្នាទៅ ខ្ញុំដើលេងសិនហើយ បន្ទាប់មកគេក៏បីកូនចេញទៅធ្វើដូចមិនមានរឿងអ្វីកើតឡើង ទុកអោយគេទាំងពីឈរទុលមុខគ្នា។
ហើយខាងថៅកែប្ដីខ្ញុំគេនិយាយមុន “. ខ្ញុំនឹង ឡាយ យើងទាក់ទងគ្នា 3 ឆ្នាំមកហើយ ហើយមិនមែនត្រឹមកាងាទេ វាមានច្រើនទៀតដំបូងឡើយ ឡាញ ប្រុងមកនៅជាមួយខ្ញុំតាំងពីដំបូងតែដោយសារតែនាងទើបនឹងមានកូនថ្មីៗទើបគេអោយខ្ញុំចាំអោយកូននាងធំសិន តែពេលនេះខ្ញុំទ្រាំលេងបានហើយ ខ្ញុំចាប់ផ្ដើមទំងន់ដូចគ្នា ខ្ញុំនឹងមកយកក្ដីខ្ញុំត្រលប់ទៅវិញ ខ្ញុំតបថា ” នាងមកយកក្ដីសុខរបស់នាងត្រលប់ទៅវិញចឹងហ៎.? តែនេះជាក្ដីសុខរបស់ខ្ញុំដែលនាងកំពុងតែមកដណ្ដើម.! គេសើច ហាហា.! ហើយនិយាយថា នេះហ៎ក្ដីសុខរបស់នាង.? តាម ឡាយប្រាប់ខ្ញុំថា ដែលគេដេកជាមួយនាងរាល់ថ្ងៃគឺដោយសារតែគេអាណិតនាងទេ.!
ខ្ញុំស្លុតចិត្តហើយទន់ជង្គង់អង្គុយចុះសម្រក់ទឹកភ្នែក គ្មានអ្វីត្រូវនិយាយ ថៅកែប្ដីខ្ញុំឃើញបែបនេះក៏ សុំស្នើជាលុយ3មឺុនដុល្លា ហើយដោះលេងប្ដីអោយនាង ខ្ញុំមិននិយាយអ្វីទាំងអស់គិតតែពីយំស្មានមិនដល់ថាប្ដីដែលខ្ញុំស្រលាញ់បំផុតគេទុកខ្ញុំត្រឹមតែជាមនុស្សដែលគួអោយអាណិត គេនិយាយម្ដងទៀតថា តើនាងចង់បានលុយប៉ុន្មាននិយាយមក ខ្ញុំជួតទឹកភ្នែកចេញ គិតទៅគិតមកយើងរៀបការជាមួយគ្នា4ឆ្នាំ គេក្បាត់ចិត្តខ្ញុំបួនឆ្នាំ ហើយថែមទាំងអោយមនុស្សស្រីមកចរចាទៀត គេមិនអោយតំម្លៃរខ្ញុំឡើយ ទើបខ្ញុំអស់ក្ដីអាល័យគ្មានអ្វីត្រូវយប់ទើបសម្រេចចិត្តប្រគុលអោយគេ ទាមទាជំងឺចិត្តទាំងការមើលថែកូន នឹងពេលវេលាកន្លងមក4ឆ្នាំទាំងអស់ខ្ញុំយក6មឺុនដុល្លា។
បន្ទាប់ពីគេនាំខ្ញុំទៅផ្ដិតមេដៃររួច ÷ខ្ញុំក៏ទទួលលុយសុទ្ធ6មឺុនដុល្លា ហើយបង្ហើយពាក្យប៉ុន្មានឃ្លាថា មនុស្សប្រុសខ្លួនមួយក្បាលពី គ្មានការទទួលខុសត្រូវចំពោះប្រពន្ធកូនបែននេះ មិនគួណានាងអោយតំម្លៃរនឹងចង់បានដល់ថ្នាក់នេះសោះ គេមិននិយាយអ្វីហើយដើចេញ ( តើខ្ញុំសម្រេចចិត្តធ្វើបែបនេះត្រូវទេបងប្អូន..?). ( អែតមីនសុំឆ្លើយមុន គេ អាមនុស្សប្រុសបែបនេះគ្មានអ្វីដែលគួអោយស្ដាយទេបងស្រី លុយ6មឺុនដុល្លាយកទៅចញ្ចឹមកូនបើអត់អផ្សុករកអ្នកថ្មីមួយទៀតក៏បានដែរ កុំទៅស្ដាយវាអោយវាទៅចុះ នេះមិត្តភក្តិអែតមីនផ្ទាល់ ចុះបងប្អូន..?
ប្រភព៖ tv2fb
Post a Comment