មិនចង់បាត់ឡាន អ្នកប្រើ Smart key ត្រូវប្រយ័ត្នឧបករណ៍នេះ (មានវីឌីអូ)
ភាពងាយស្រួលនៃការប្រើប្រាស់ Smart key សម្រាប់រថយន្តសម័យបច្ចុប្បន្នជាចំណូលចិត្តម្ចាស់យានយន្តគ្រប់រូប។ ប៉ុន្តែប្រហែលមិនទាន់ដឹងទេថា Smart Key ក៏មានគុណវិបត្តិច្រើនជាងសោធម្មតា ជាពិសេសពេលឆ្លងភ្លើង និងតម្រូវការថែទាំខ្ពស់។
កាន់តែគ្រោះថ្នាក់សមានបច្ចេកវិទ្យាម៉្យាងគេឱ្យឈ្មោះថា ” Relay Hack ” ដែលមានសមត្ថភាពអាចចម្លងទិន្នន័យ Smart Key ដែលនៅជិតអាចបើកទ្វារ និងដំណើរការរថយន្តដែលភ្ជាប់នឹង Smart key នោះយ៉ាងងាយស្រួល។
Relay Hack ត្រូវរកឃើញដោយអ្នកស្រាវជ្រាវរបស់ចិន ហើយពួកគេបង្ហាញថាការចម្លងទិន្នន័យរបស់ Smart Key ដោយបច្ចេកវិទ្យានេះ គឺគ្រាន់តែប្រើជាមួយនូវឧបករណ៍បញ្ជូន និងទទួលរលកសញ្ញាដែលមានតម្លៃខ្ទង់ ២២ ដុល្លារ ប៉ុណ្ណោះ៕
ប្រភព៖ Dailymail ប្រែសម្រួល៖ Sabay
Post a Comment