Header Ads

loading...
loading...

ពេលនេះតារាស្រីជប៉ុន Maria Ozawa មានសង្សារហើយ ចង់ដឹងអត់ថា តើបុរសនោះជានរណា?

តារាភាពយន្តអាសអាភាស Maria Ozawa ត្រូវបានមនុស្សជាច្រើនដែលជាអ្នកគាំទ្រ និងស្គាល់តារារូបនេះថា កំពុងតែមានទំនាក់ទំនងស្នេហាជាមួយ តារាសម្ដែងប្រុសជនជាតិហ្វីលីពីន Jose Sarasola។ អ្នកគាំទ្រជាច្រើននាំគ្នាគិតបែបនេះក៏ព្រោះថា Jose Sarasola បានបង្ហោះរូបភាពមួយសន្លឹករបស់គេជាមួយនឹង Maria Ozawa ដោយមានដាក់នូវសញ្ញារូបបេះដូង។


បន្ទាប់ពីនោះអ្នកទាំងពីរទទួលបាននូវការសារសរសើរអបអរសាទរជាច្រើនភ្លាមៗផងដែរចំពោះទំនាក់ទំនងរបស់ពួកគេ ក្នុងនោះក៏មានសារអបអរពីសំណាក់តារា Jake Cuenca រួមទាំងពីនាយកប្រតិបត្តិរបស់ ABS-CBN លោក Eric John Salut ទៀតផង។ បើយោងតាមបណ្ដាញសង្គម Instagram តារាសម្ដែងប្រុស Sarasola ក៏ជាចុងភៅមួយរូបផងដែរ ហើយក៏ជាម្ចាស់នៃបារកីឡាមួយកន្លែងក្នុង Parañaque។ គាត់ក៏ជាបេក្ខភាពមួយរូបក្នុងកម្មវិធី “Pinoy Fear Factor” ដែលបានចាក់ផ្សាយនៅលើ ABS-CBN ដែរក្នុងកំឡុងពេលចុងឆ្នាំ ២០០៨។ Ozawa ដែលរកបាននូវផ្ទះថ្មីមួយក្នុងប្រទេស ហ្វីលីពីនក្រោយពីផ្លាស់ចេញពីប្រទេស ជប៉ុននោះ ក៏បានបង្ហោះនូវរូបភាពស្រដៀងនឹង Sarasola ភ្លាមៗផងដែរ៕