នារីម្នាក់ ត្រូវប្រុសៗ នាំទៅរួមភេទរួចសម្លាប់ ទាំងអាក្រាតកាយ
ភ្នំពេញ ៖ សពស្ត្រីម្នាក់ត្រូវបានគេសម្លាប់ រួចខ្ចប់នឹងអង្រឹង ដឹកយកមកប្លុងចោល នៅចំណុចដីឡូត៍ ទំនេរមួយកន្លែង ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច កាលពីវេលាម៉ោង ៧ ព្រឹក ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយសពមានស្ថានភាព ស្រាតននលគក។
សពជនរងគ្រោះមិនទាន់ ត្រូវបានគេស្គាល់អត្តសញ្ញាណទេ តែភិនភាគសព មានលក្ខណៈជាមនុស្សស្រី តែងខ្លួនជាមនុស្សប្រុស មានអាយុប្រហែល ៣០ឆ្នាំ ដោយមានស្នាម ច្របាច់ក និងស្នាមវាយ នៅលើដងខ្លួន មិនតែប៉ុណ្ណោះ សពត្រូវបានស្រាតននលគក រុំនឹងក្រណាត់អង្រឹងចងយ៉ាងណែន ត្រូវបានគេសន្និដ្ឋានថា សពនេះអាចត្រូវក្រុមប្រុសៗ នាំយកទៅរួមភេទ រួចសម្លាប់ចោលតែម្ដង៕
ប្រភពពីគេហទំព័រ Sen Sok News
Post a Comment