Header Ads

loading...
loading...

ធ្លាប់តែឃើញ កម្មវិធីទូរទស្សន៍ មានអ្នកគាំទ្រស្រែក សើចយំពេញស្ទូឌីយូ ធ្វើឲ្យក្តុកក្តួលទៅតាម ប៉ុន្តែតាមពិតទៅ សុទ្ធតែ…..!

បរទេស ៖ ភាគច្រើនយើងសង្កេតឃើញថា រាល់កម្មវិធីកម្សាន្តសប្បាយរបស់ទូរទស្សន៍នីមួយៗ ស្ទើរតែទូទាំងទ្វីបអាស៊ី តែងតែមានទស្សនិកជនជាច្រើនមកទស្សនាដោយផ្ទាល់ ព្រមទាំងមានប្រតិកម្មដូចជា សើចខ្លាំងៗ បង្ហាញពីភាពសប្បាយរីករាយទៅតាមកម្មវិធី ឬក៏ពេលខ្លះយំ ឬរន្ធត់ ដោយមានកាមេរ៉ា ចាប់យកប្លង់ទឹកមុខរបស់ទស្សនិកជនទាំងនោះ ឲ្យកម្មវិធីមើលទៅរឹតតែគួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរ។


ដោយអ្នកទស្សនាទាំងនេះ តែត្រូវបានគេហៅថា សមាជិកតួសម្តែង ឬក៏ «ទស្សនិកជនអាជីព» ដោយសុទ្ធសឹងតែ ខាងទូរទស្សន៍ជួលមកទាំងអស់។

យ៉ាងណាមិញ សម្រាប់កម្មវិធីកម្សាន្ត នៅឯប្រទេសចិន ត្រូវបានគេដឹងបច្ចុប្បន្ននេះ ពួកគេបានជួលអ្នកទស្សនាក្លែងក្លាយ ស្ទើរទាំងស្រុងទៅហើយ។ ដោយសមាជិកអ្នកទស្សនាក្លែងក្លាយទាំងនោះ ត្រូវបានគេតម្រូវឲ្យ សើច យំនិងទះដៃ ទៅតាមអ្វីដែលគេរៀបចំ ដើម្បីបង្ហាញពីអារម្មណ៍និងប្រតិកម្ម នៅក្នុងកម្មវិធីផងដែរ។

នេះបើនិយាយពីតម្លៃដែលចំណាយទៅលើ អ្នកទស្សនាក្លែងក្លាយទាំងនេះវិញ ក្នុងម្នាក់ទទួលបានពី (៤៤$ ទៅដល់ ១១៨$) ទៅលើកម្មវិធីដែលចំណាយពេលថតពី ៣ទៅ៤ម៉ោង ហើយសម្រាប់ បុគ្គលរូបណាដែលណែនាំមិត្តឲ្យមកទស្សនាជាមួយ និងទទួលបានប្រាក់ ៣០ភាគរយ បន្ថែមពីលើទៀត។

លើសពីនេះ ដើម្បីឲ្យកម្មវិធីមើលទៅមានលក្ខណៈសមរម្យ អ្នកទស្សនាក្លែងក្លាយទាំងនោះ ក៏ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យពីខាងក្រុមការងារផងដែរ ដោយទស្សនិកជនក្លែងក្លាយទាំងនោះ ត្រូវតែមានកម្ពស់ចាប់ពី ១,៥៥ម៉ែត្រ ឡើងទៅ មានបុគ្គលិកលក្ខណៈរស់រវើក និងឆាប់បញ្ចូលអារម្មណ៍ទៅតាមស្ថានការណ៍ផងដែរ។

គួរឲ្យដឹងដែរថា ឧស្សាហកម្មជួលអ្នកទស្សនាក្លែងក្លាយនេះ បានចាប់ផ្តើមមានតាំងពីឆ្នាំ ២០១៤មកម៉្លេះ ហើយបើគិតមកទល់បច្ចុប្បន្ននេះ គឺចំណាយទៅលើពួកគេអស់ជាង ២៦,៥លានដុល្លារឯណោះ៕

ប្រភព៖ ខ្មែរឡូត