ដីជុំវិញបឹងតាមោកប្រមាណ 3,239 ហិចតា គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ
បឹងកប់ស្រូវ គឺជាបឹងមួយ ដែលនៅសល់ចុងក្រោយក្នុងចំណោមបឹងស្តុកទឹកធំៗនៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់មានពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ។ នៅជុំវិញបឹងនេះ មានចំនួន ១៩ ភូមិ (ព្រែកព្នៅ សំរោងត្បូង អន្លង់ក្ងាន ធំត្បូង បឹងធំ ព្រៃពង្រ ៤មុខ វែង ស្វាយឧត្តម ត្រពាំងទទឹង ថ្នល់បន្ទាយ កន្ទ្រង់ ត្រពាំងរនៀម កោះរងៀង ព្រៃស្វាយ ត្នោតខ្ពស់ ត្រពាំងអំពិល និងចុងទួល) ចំនូន៥សង្កាត់ (ពន្សាំង ព្រែកព្នៅ ពញាពន់ សំរោង និង ឃ្មួញ) និងចំនួន២ខណ្ឌ(ព្រែកព្នៅ និង សែន សុខ)។

ប្រជាពលរដ្ឋដែលរស់ជុំវិញបឹងនោះ បានអាស្រ័យផលពីបឹងមានដូចជា ការធ្វើស្រែ រកត្រី និងដាំដំណាំជាដើម។ តំបន់នេះ(ជុំវិញបឹង)មិនទាន់បានចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅឡើយទេ។ នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹង ចំនួន ៣២៣៩ ហិចតា ដែលគ្របដណ្តប់បឹងតាមោក (បឹងកប់ស្រូវ) និងដីជុំវិញ ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ យោងតាមច្បាប់ភូមិបាល ដីសាធារណៈរបស់រដ្ឋ គឺមិនអាចត្រូវបានគ្រប់គ្រងដោយនរណាម្នាក់នោះទេ ក្រៅពីរដ្ឋ។

Post a Comment