សូមជួយស៊ែរផង! ប្រយ័ត្នចាញ់បោកគេ ដោយសារលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង ក្លែងក្លាយ

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានធ្វើការដំណឹងដល់សាធារណជន នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថាៈ “ក្រោយពីបានធ្វើការត្រួតពិនិត្យនីត្យានុកូលភាពនៃលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង ដែលមានលេខ ០៥៨ លប.ច្រ.រ.១ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥ យ៉ាងយកចិត្តទុកដាក់រួចមក នៅថ្ងៃនេះរដ្ឋបាលខណ្ឌជ្រោយចង្វារ ចាប់បានករណីប្រព្រឹត្តអំពើក្លែងបន្លំឯកសារសារធារណៈ ដែលក្នុងនោះរួមមានការក្លែងហត្ថលេខា និងត្រារដ្ឋបាលខណ្ឌជាដើម ដែលអំពើក្លែងបន្លំនេះ គឺជាបទល្មើសព្រហ្មទណ្ឌ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ចប្ចុប្បន្នជនសង្ស័យកំពុងត្រូវបានកម្លាំងសមត្ថកិច្ចសួរចម្លើយដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

អាស្រ័យដូចបានជូនដំណឹងខាងលើ និងដើម្បីការពារផលប្រយោជន៍របស់សាធារណជនដែលមានបំណងធ្វើការចាត់ចែង ឬផ្ទេរកម្មសិទ្ធិ ឬដាក់ប្រាតិភោគ សូមសាធារណជនមកធ្វើការទំនាក់ទំនង និងធ្វើការត្រួតពិនិត្យអំពីនីត្យានុកូលភាពនៃឯកសារដើមរបស់អស់លោកអ្នកនៅសាលាខណ្ឌជ្រោយចង្វារជាមុនសិន។

Post a Comment