មិនគួរជឿ! បរិភោគពងទា ៣ថ្ងៃ អាចសម្រក់ទម្ងន់បាន ៣គីឡូ
ការទទួល ទាន របប អាហារ ពងទា ក្នុង រយៈពេល ត្រឹម តែ ៣ ថ្ងៃ អាច ជួយ អ្នក ក្នុងការ សម្រក ទម្ងន់ បាន ៣គីឡូក្រាម។ ក្នុង អំឡុង ពេល កំពុង ទទួលទាន របបអាហារ នេះ អ្នក គួរតែ ជៀសវាង អាហារ មួយ ចំនួន ដូចជា៖ Pasta, អាហារ ប្រៃពេក, អាហារ ផ្ទុក ជាតិ ស្ករច្រើន, អាហារ រហ័ស (ដំឡូងចៀន, និង ប្រភេទអាហារ Pizza ជាដើម)។
ថ្ងៃដំបូង
អាហារ ពេលព្រឹក ៖ ស៊ុតឆ្អិន ២ គ្រាប់, ប៉េងប៉ោះ ២ ផ្លែ និងទឹកតែបៃតង ១ កែវគ្មាន ជាតិស្ករ។
អាហារ ពេលព្រឹក ៖ ស៊ុតឆ្អិន ២ គ្រាប់, ប៉េងប៉ោះ ២ ផ្លែ និងទឹកតែបៃតង ១ កែវគ្មាន ជាតិស្ករ។
អាហារថ្ងៃត្រង់ ៖ ស៊ុតឆ្អិន ២ គ្រាប់ (ទទួលទានតែពណ៌ស), ត្រីឆ្អិន ១ ក្បាល ១២០ ក្រាម និងទឹកតែ បៃតង ១ កែវ។
អាហារសម្រន់ ៖ ទទួលទាន ផ្លែប៉ោម ១ ផ្លែ។
អាហារពេលល្ងាច ៖ ចំហុយ ការ៉ុត, ផ្កាខាត់ណា ខៀវ, ផ្កាស្ពៃស ឬខាត់ណា, សណ្ដែក បារាំង, និងទទួលទាន គ្រាប់ធុញ្ញជាតិ ជាមួយ ទឹកតែបៃតង ១ កែវ។
ថ្ងៃទី ២
អាហារពេលព្រឹក ៖ ស៊ុតឆ្អិន ២ គ្រាប់ , ចេកទុំ ១ ផ្លែ និង ទឹកតែបៃ តង ១ កែវ។/
អាហារថ្ងៃត្រង់ ៖ ស៊ុតឆ្អិន ២ គ្រាប់ (ទទួលទាន តែពណ៌ស), សាច់មាន់ ឆ្អិន ១២០ ក្រាម (យក ស្បែក ចេញ) និងទឹក តែបៃតង ១ កែវ។
អាហារពេលល្ងាច ៖ ទទួលទាន Cheese ១២០ ក្រាម និង ទឹកដោះគោ មា នកម្រិត ជាតិ ខ្លាញ់ ទាប ១ កែវ។
ថ្ងៃទី ៣
អាហារពេលព្រឹក ៖ ស៊ុតឆ្អិន ២ គ្រាប់ និង ទឹក ប៉េងប៉ោះ ១ កែវ។
អាហារថ្ងៃត្រង់ ៖ ស៊ុតឆ្អិន ២ គ្រាប់ (ទទួលទាន តែ ពណ៌ស), សាច់គោឆ្អិន ១២០ ក្រាម និង ទឹក តែបៃតង ១ កែវ។
អាហារពេលល្ងាច ៖ ដំឡូងដុត ២ មើម, បន្លែ សាលាដ និងទឹក តែបៃតង ១ កែវ ជាការស្រេច៕
អត្ថ ប្រយោជន៍ របស់ ស៊ុត ស្ងោរ សម្រាប់ សុខភាព របស់យើង
មនុស្សមួយចំនួនបានមើលរំលង អាហារដ៏មានប្រយោជន៍ ដល់សុខភាព មួយនេះ គឺពងមាន់ ឬ ពងទា។ ស៊ុត គឺជាអាហារមួយ ប្រភេទដែល ផ្ទុកទៅដោយ សារធាតុចិញ្ចឹម ដ៏កម្រ មួយចំនួន ដែលពិបាកនឹង រកណាស់ ក្នុងរបបអាហារ នាសម័យ ទំនើបនេះ។ ដូច្នេះថ្ងៃនេះ ខេមបូ រីផត នឹងលើក យកអត្ថប្រយោជន៍ ដែលទទួលបាន ពីការ បរិភោគ ស៊ុត។
1. ស៊ុតជាអាហារដែលមាន ជីវជាតិបំផុត
នៅក្នុងស៊ុតស្ងោរ មួយគ្រាប់ មានផ្ទុក សារធាតុបំប៉ន សុខភាព ដូចជា៖ វីតាមីន A, វីតាមីន B5, វីតាមីន B12, វីតាមីន B2, សារធាតុផូស្វ័រ, សារធាតុ Flolate, សារធាតុ Selenium រួមទាំង វីតាមីន D, វីតាមីន E, វីតាមីន K, វីតាមីន B6 និង ជាតិប្រូតេអ៊ីន ថែមទៀតផង។ សារធាតុចិញ្ចឹម ទាំងនោះ វាពិតជា ផ្តល់អត្ថប្រយោជន៍ ច្រើនណាស់ដល់ សុខភាព របស់យើង។ បើកុមារញ៉ាំ ស៊ុតបាន ច្រើននោះ វាជួយអោយ កុមារនោះ ធំធាត់ ដោយមាន សុខភាពល្អ។
2. ស៊ុតអាចរក្សាតុល្យភាព កូឡេស្តេរ៉ុលនៅក្នុងខ្លួនបានយ៉ាងប្រសើរ
វាជាការពិតដែលស៊ុតមានជាតិ កូឡេស្តេរ៉ុលខ្ពស់ រហូតដល់ទៅ 212 មីលីក្រាម ហើយតាមការ ណែនាំទូទៅ គឺយើងមិន អាចបរិភោគ អាហារដែល មានជាតិ កូឡេស្តេរ៉ុល ច្រើនលើសពី 300 មីលីក្រាម នោះទេ។ ប៉ុន្តែអ្នកត្រូវ ចងចាំថា ជាតិ កូឡេស្តេរ៉ុល ដែលមាន នៅក្នុង របបអាហារ វាមិន ធ្វើអោយ កូឡេស្តេរ៉ុល នៅក្នុង ឈាមឡើងខ្ពស់ នោះទេ ព្រោះ ថ្លើមរបស់យើង ផលិត កូឡេស្តេរ៉ុល ច្រើនជារៀង រាល់ថ្ងៃ ដូច្នេះបើយើង បរិភោគ ស៊ុតអោយ បានច្រើន នោះថ្លើមនឹង កាត់បន្ថយ ការផលិត កូឡេស្តេរ៉ុល ដែលមាន នៅក្នុង សរសៃឈាម ធ្វើអោយយើង អាចរក្សា តុល្យភាព កូឡេស្តេរ៉ុល នៅក្នុង ខ្លួនបាន យ៉ាងប្រសើរ។
3. ជួយកាត់បន្ថយ ការកើតជំងឺបេះដូង និង ជំងឹដាច់សរសៃឈាម ខួរក្បាល
នៅក្នុងស៊ុត សម្បូរដោយ កូឡេស្តេរ៉ុល HDL ដែលជាប្រភេទ កូឡេស្តេរ៉ុល ដែលល្អសំរាប់ សុខភាព។ ការបរិភោគ ស៊ុតបានច្រើន ធ្វើអោយ សារធាតុ HDL កើនឡើង ដូច្នេះមនុស្សដែល ក្នុងខ្លួន សម្បូរដោយ សារធាតុ HDL នេះគឺមិនសូវ ប្រឈមមុខនឹង ជំងឺបេះដូង ឬ ជំងឺដាច់ សរសៃឈាម ខួរក្បាលនោះទេ ហើយវាក៏ អាចការពារ សុខភាពរបស់យើង បានល្អដែរ។
4. ស៊ុតមានផ្ទុកសារធាតុចញ្ចឹម កូលីន ដែលមនុស្ស ភាគច្រើន មិនសូវទទួល បានគ្រប់គ្រាន់ នោះទេ
សារធាតុចញ្ចឹមកូលីននេះ ភាគច្រើនវាមាន នៅក្នុង វីតាមីន B ដោយវា ប្រើសំរាប់ សាងសង់ ភ្នាសកោសិកា និង មានតួនាទី ផលិតម៉ូលេគុល បង្ហាញសញ្ញា ក្នុងខួរក្បាល ធ្វើអោយ ខួរក្បាល មានសុខភាពល្អ។ ហើយនៅក្នុង ស៊ុតមួយ មានជាតិ កូលីន ច្រើនជាង 100 មីលីក្រាម ដែលអាច ផលិតសារធាតុ ចិញ្ចឹមក្នុងខ្លូន របស់យើង បានយ៉ាង ប្រសើរ ដូច្នេះយើងគួរ បរិភោគស៊ុត អោយបានច្រើន។
5. ធ្វើអោយសុខភាពភ្នែកល្អ
ផលវិបាកមួយនៃភាពចាស់ជរាគឺ ការមើលមិន សូវច្បាស់ ហើយបើអ្នក មិនធ្វើការ ជ្រើសរើស ម្ហូបបានត្រឹមត្រូវ ធ្វើអោយ ភ្នែករបស់អ្នក កាន់តែ ខ្សោយទៅៗ។ តាមការសិក្សា បានបង្ហាញថា នៅក្នុងផ្នែកក្រហម នៃស៊ុត គឺសម្បូរ ទៅដោយ សារធាតុ Lutein និង សារធាតុ ដែលផ្តល់ អត្ថប្រយោជន៍ ដល់កែវភ្នែក។ ដូច្នេះការ បរិភោគស៊ុតក្នុង មួយថ្ងៃ 1 ឬ 3 គ្រាប់ នោះធ្វើអោយ សុខភាព ភ្នែកល្អ ហើយនៅក្នុងស៊ុត ក៏សម្បូរដោយ វីតាមីន A ផងដែរ។
6. សម្បូរដោយជាតិប្រូតេអ៊ីន ធ្វើអោយសុខភាពឆ្អឹងល្អ និង មានរាងកាយមាំមួន
ជាតិប្រូតេអ៊ីន ពិតជាមាន សារៈសំខាន់ ណាស់នៅក្នុង ខ្លួនរបស់ មនុស្ស ដូច្នេះបើយើង បរិភោគ ស៊ុតជាប្រចាំ ធ្វើអោយ ក្នុងខ្លួន របស់យើង សម្បូរជាតិ ប្រូតេអ៊ីន ដែលអាចជួយ សម្រក់ទំងន់, កាត់បន្ថយសម្ពាធឈាម និង ធ្វើអោយឆ្អឹង រឹងមាំល្អ។
7. កាត់បន្ថយ កាឡូរី និង ធ្វើអោយអ្នកស្រកទង្ងន់បានយ៉ាងល្អ
ស៊ុតសម្បូរដោយប្រូតេអ៊ីន ហើយកាលណា ដែលយើង បរិភោគស៊ុត បានច្រើន ជាប្រចាំនោះ វាក៏ជួយកាត់ បន្ថយជាតិ កាឡូរី នៅក្នុងខ្លួន យើងផងដែរ។ ម្យ៉ាងវិញទៀត បើយើង បរិភោគស៊ុត ជារៀងរាល់ ព្រឹកនោះ រយៈពេល 8 សប្តាហ៍ជាប់គ្នា នោះយើងនឹង ឃើញលទ្ធផល នៃការស្រក ទំងន់ ដ៏មិនគួរ អោយជឿ។
ជាចុងក្រោយ ខេមបូ សង្ឃឹមថាអ្នកទាំង អស់គ្នានឹង មានសុខភាពល្អ ដោយការ បរិភោគស៊ុត បានច្រើន។ យ៉ាងណាមិញ យើងអាចយក ស៊ុតនោះទៅ ធ្វើម្ហូបបាន ច្រើនបែប ច្រើនសណ្ឋាន ណាស់ ហើយខេមបូ សូម ណែនាំ បើអ្នក ទាំងអស់គ្នា បរិភោគ ស៊ុតស្ងោរ សូមចំអិន ផ្នែកខាងក្នុង អោយនៅ ជ័រព្នៅ ព្រោះវាមាន រសជាតិឆ្ងាញ់ និង ធ្វើអោយ សុខភាពល្អ ទៀតផង។
Post a Comment