ញ៉ាំ កាហ្វេប្រេន ប្រេន រាល់ថ្ងៃនឹង មានដឹងថាជាកាហ្វេដែលយកចេញពីអាចម៌ដំរីអត់ ?
យុវជនយើងសព្វថ្ងៃ ចូលចិត្តញ៉ាំ កាហ្វេ តាមហាងល្បីៗ ប្រេន ប្រេន ហើយជាកាហ្វេដែលឆ្ងាញ់ៗ តើមានដឹងថាតើកាហ្វេដែលមានតំលៃថ្លៃជាងគេបំផុត វាមានប្រភពមកពីណាទេ?
"កាហ្វេភ្លុកខ្មៅ" គឺជាកាហ្វេដែលមានប្រភពមកពីប្រទេសថៃ ហើយ ត្រូវបានគេចាត់ទុកថាជាកាហ្វេ
ដែលមានដំលៃថ្លៃ និងកម្ររ ហើយមានរសជាតិឆ្ងាញ់ បំផុតនៅក្នុងលោក ដែលប្រភេទកាហ្វេនេះ ត្រូវបានគេប្រមូលចេញមកពីលាមកសត្វដំរី ដែល សត្វដំរី ស៊ីគ្រាប់កាហ្វេ រួចហើយប្រមាណជាពីរបីថ្ងៃក្រោយវាក៏បំលែងទៅជាគ្រាប់កាហ្វេ នៅពេលដែលវាជុះចេញមកក្រៅ
នៅពេលដែលដំរីស៊ី ចូលទៅក្នុងពោះវាហើយនោះ អាស៊ីតដែលមានតួនាទីរំលាយអាហារនៅក្នុងក្រពះរបស់ដំរី នឹងដុតកំទេច សារធាតុប្រូតេអ៊ីនដែលមាននៅក្នុងគ្រាប់កាហ្វេ ដែលតែងតែមានជាតិល្វីងនោះ អោយបាត់អស់ ហើយចុងក្រោយពេលដែលយើងប្រមូលគ្រាប់កាហ្វេដែលធ្លាក់តាមលាមកដំរី យកមកនោះ វានឹងក្លាយជាកាហ្វេដែលមានក្លិនឈ្ងុយ ដូចកាហ្វេធម្មតាតែឆ្ងាញ់ស្រាលដោយសារតែវាគ្មានជាតិល្វីង។
ក្នុងបរិមាណប្រមាណជា ៣៣ គីឡូក្រាមនៃកាហ្វេ យើងធម្មតា អាចផលិតបានតែ ១គីឡូក្រាមប៉ុណ្ណោះ ក្រោយពីដំណោះរការ ចំរាញ់របស់សត្វដំរី ហើយ បើគិតជាតំលៃវិញនោះគឺ ១១០០ ដុល្លារអាមេរិច ក្នុងមួយគីឡូក្រាម ហើយជាទូទៅកាហ្វេភ្លុកខ្មៅ ដែលឆុងរួចមកហើយនោះ មានតំលៃប្រមាណជា ៥០ដុល្លារអាមេរិច ក្នុងមួយពែងកាហ្វេ។
តើមានប្រិយមិត្តណាខ្លះដែលចង់សាកល្បងនូវរសជិតកាហ្វេ ដែលឆ្ងាញ់ហើយកម្រនេះ?
Post a Comment