Header Ads

loading...
loading...

ចម្លែក! កូនភ្លោះ​ឥណ្ឌា​កើតមក​ចម្លែក​មាន​ក្បាល​ពីរ​...​ក្បាល​មួយ​ជាប់​លើ​ពោះ

វេជ្ជបណ្ឌិត​ឥណ្ឌា​បានផ្តល់​ជីវិត​ថ្មី​ដល់​ទារក​ស្រី​ម្នាក់ ដែល​កើតមក​មាន​ក្បាល​មួយទៀត​ជាប់​លើ​ពោះ​។​




​​

ក្រុមគ្រូពេទ្យ​អាចបង្កើត​កូន​នេះ​បាន បន្ទាប់ពី​ធ្វើការ​វះកាត់​ដ៏​ស្មុ​គ្រ​ស្មាញ​រយៈពេល ៤ ម៉ោង​នៅ​មន្ទីរពេទ្យ JK Lone ក្នុង​ទីក្រុង​ចៃ​ពួរ រដ្ឋ​រ៉ា​ចា​ស្ថាន​។


ក្រុមគ្រូពេទ្យ​វះកាត់​និយាយថា អាហារ​មិនបាន​ចិញ្ចឹម​តាម​សរសៃឈាម​ដល់​ទារក​ក្នុង​ផ្ទៃ​ទេ ជាហេតុ​ធ្វើឱ្យ​ទារក​ភ្លោះ​មិន​បានទទួល​ជីវជាតិ​ចិញ្ចឹម​ចាំបាច់​ដើម្បីឱ្យ​នាង​ធំធាត់​បានល្អ​។


ក្រៅពី​កើតមក​មាន​ក្បាល​ពីរ គ្មាន​ត្រចៀក និង​ភ្នែក ដោយសារ​វិវឌ្ឍន៍​ដោយ​អន្លើរៗ ទារក​នេះ​ក៏មាន​ដៃ​ទី​បី​ផងដែរ​។


ម្តាយកូន​នេះ​មាន​អាយុ ២១ ឆ្នាំ និង​ឪពុក​មាន​អាយុ ២៤ ឆ្នាំ ប៉ុន្តែ​គេ​មិនបាន​បញ្ចេញ​ឈ្មោះ​នោះទេ​។ តាម​ប្រភពព័ត៌មាន ឪពុក​សុខចិត្ត​ឱ្យ​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​ម្តាយ ចំណែក​កូន​ទៅជា​យ៉ាងណា​ក៏​ទៅ​ចុះ ប៉ុន្តែ​សំណាងល្អ កូន​នេះ​នៅតែ​អាច​កើត​បាន ដោយ​សុវត្ថិភាព​។


ករណី​កូនភ្លោះ​ក្បាល​ជាប់​ពោះ​បែបនេះ​គឺមាន​តែមួយគត់​ក្នុងចំណោម​កូន​ទើប​កើត ១ លាន​នាក់​។ នេះ​បើ​យោងតាម​កំណត់ត្រា​ប្រវត្តិសាស្ត្រ​វេជ្ជសាស្ត្រ​។


ការវះកាត់​យក​កូន​នេះ​ចេញ​គឺធ្វើឡើង​កាលពី​ថ្ងៃទី ២៦ មេសា ៕


ប្រភព៖ បរទេស