នារីស្រស់ស្អាតម្នាក់បានស្លាប់បន្ទាប់ពីធ្លាក់ខុនដូរ ៩៩៩ របស់អតីតឧកញ៉ា ថោង សារ៉ាត់
ភ្នំពេញៈ ស្រ្តីម្នាក់ សមត្ថកិច្ចប្រាប់ថា បានស្លាប់ក្រោយពេលបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត ហៅមន្ទីពេទ្យរូស្ស៊ីបន្ទាប់ធ្លាក់ពីលើអគារខុនដូររបស់អតីតឧកញ៉ា ថោង សារ៉ាត់៩៩៩ កាលពីព្រឹកម៉ិញ ។
លោក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ បានប្រាប់អង្គភាព សារព័ត៌មាន CAM POST នៅព្រឹកនេះថា ពេលនេះសមត្ថកិច្ចកំពុងតែធ្វើ ខណៈជនរងគ្រោះស្ថិតនៅមន្ទីពេទ្យរូស្ស៊ី។ ប៉ុន្តែលោក មិនបានបរិយាយពីមូលហេតុដែលបណ្តាលឲ្យ ស្រ្តីរងគ្រោះធ្លាក់ពីលើអគារខុនដូរ៩៩៩នៅបឹងទំពុននោះឡើយ ខណៈគេសង្ស័យថា ករណីនេះជាអំពើឃាតកម្ម ។
លោក តេង ស៊ីណូ បានសន្និដ្ឋានថា ទំនងជាជនរងគ្រោះធ្លាក់មកទើបដាច់អាវក្នុង ( អាវត្រនាប់ ) ចេញមកក្រៅ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ជាករណីលោតសម្លាប់ខ្លួនឯង ឬជាអំពើឃាតកម្មនោះទេ ។
សូមបញ្ជាក់ថា កាលពីព្រឹកម៉ិញ ថ្ងៃទី៤ឧសភានេះ មានភ្ញាក់ផ្អើលមួយបានកើតឡើង នៅបរិវេនអគាខុនដូរ៩៩៩ របស់អតីតឧកញ៉ា ថោង សារ៉ាត់ ស្ថិតនៅភូមិសន្សំកុសលទី១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បន្ទាប់ពីស្រ្តីម្នាក់បានធ្លាក់ពីលើអគារខុនដូរ ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះឈ្មោះ តូ នី អាយុ២៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ។ ក្រោយកើតហេតុ សមត្ថកិច្ចពាក់ព័ន្ធ ក៏បានចុះទៅពិនិត្យនិងធ្វើកោសល្យវិច្ច័យ ដើម្បីបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់លាស់ ៕
ប្រភព៖ CAM POST
Post a Comment