ស្មានតែអ្នកយាមឡាន ភ្ញៀវចេះតែហុច ១០០០រៀលរាល់ថ្ងៃ ពេលដឹងការពិតស្ទើរបាក់ចង្កេះ
បុរសម្នាក់ជាម្ចាស់ភោជនីយដ្ឋានពោធិចិនតុង តុបតែងខ្លួនសាមញ្ញពេក បានធ្វើឱ្យមនុស្សជាច្រើន ច្រឡំថា លោកជាអ្នកយាមឡាន ហើយភ្ញៀវដែលហូបបាយនៅភោជនីយដ្ឋានខាងលើ តែងឱ្យលុយលោក ១០០០រៀលជារៀងរាល់ថ្ងៃ ហើយលោកតែងទទួលយកជានិច្ច ប៉ុន្តែតាមពិតជាថៅកែហាងសោះ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី។
ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះរូប ២សន្លឹកនឹងសរសេរសារខ្លីមួយថា៖ "ភ្ញៀវដែលនិយមចូលហូបបាយនៅភោជនីយដ្ឋានពោធិចិនតុង កុំច្រឡំថាគាត់ជាអ្នកយាមឡានចេះតែឱ្យលុយគាត់១.០០០៛ញយៗគាត់ចេះតែយកទៅ ការពិតគាត់ជាថៅកែហាងនេះស្មោះ ខ្ញុំស្គាល់គាត់ជិត២០ឆ្នាំហើយ" ។
ប្រភព៖ Sabay News រូបភាព៖ ហ្វេសប៊ុក ឧកញ៉ា ម៉ុង ឬទ្ធី
Post a Comment