Header Ads

loading...
loading...

គន្លឹះ​ទាំង​ ៤ ដែលអាចធ្វើឲ្យ​បុរស​ៗ​រស់​នៅ​បាន​យូរ!

វា​ជា​អាថ៌កំបាំង​ដែល​យើង​ទាំងអស់​ត្រូវ​យល់​ដឹង​អំពី​ពាក្យ​ថា “ធ្វើ​យ៉ាង​ឲ្យ​ជីវិត​រស់​នៅ​សុខ​ហើយ​យូរ​អង្វែង​” អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​​បាន​រក​ឃើញ​គន្លឹះ​សំខាន់​មួយ​សម្រាប់​បុរស ដោយ​រក​ឃើញ​ថា​បុរស​ជា​មធ្យម​អាច​រស់​បាន​ត្រឹម​តែ​អាយុ​៧៩ឆ្នាំ​ ចំណែក​ឯ​មនុស្ស​ស្រី​វិញ ​រស់​បាន​រហូត​ដល់​ទៅ​ ៨២​ឆ្នាំ​។


លើស​ពី​នេះ​ទៀត​មនុស្ស​ស្រី​គឺ​មាន​ប្រព័ន្ធ​កោសិកា​ X chromosomes នៅ​ក្នុង​ខ្លួន​ចំនួន​ពីរ​ រីឯ​មនុស្ស​ប្រុស​មាន​សារធាតុ​នេះ​តែ​មួយ​ប៉ុណ្ណោះ​ ក្នុង​ការ​បញ្ចេញ​ហ្សែន​ទាំង​អស់​របស់​គេ​។ យ៉ាងណាមិញ​គន្លឹះ​ទាំង​ ៤​ ខាង​ក្រោម​នេះ ​នឹង​ទម្លាយ​រាល់​អាថ៌កំបាំង​ ដែល​អាច​ធ្វើ​ឲ្យ​បុរស​មាន​អាយុ​រស់នៅ​បាន​យូរ​៖​


១. សម្លឹង​មើល​សុដន់ ​

យោង​តាម​ការ​សិក្សា​របស់​ Archives of Internal Medicine ​ក្នុង​​ឆ្នាំ​ ២០១២ ​បាន​រក​ឃើញ​ថា ​ការ​ក្រឡេក​មើល​ចំ​ៗ​ទៅ​លើ​សុដន់​មនុស្ស​ស្រី​ នឹង​អាច​បង្កើត​ផ្នត់​គំនិត​វិជ្ជមាន​ចំពោះ​បុរស​ ក៏ដូចជា​ជួយ​លើក​កម្ពស់​ដល់​សុខភាព​ផង​ដែរ​។


២. ការ​រួមភេទ​ញឹកញាប់

តើ​អ្វី​ដែល​មនុស្ស​ប្រុស​ចង់​ដឹង​ ហើយ​វា​មាន​ហេតុផល​ល្អ​សម្រាប់​គេ។ការ​សិក្សា​នៅ​ក្នុង​ BMJ​ បាន​រក​ឃើញ​ថា ​ការ​រួម​ភេទ​អាច​កាត់​បន្ថយ​អត្រា​ការ​ស្លាប់​របស់​បុរស​បាន​ដល់​ទៅ​ ៥០​ភាគ​រយ​ ព្រម​ទាំង​បំបាត់​ភាព​តានតឹង​ និង​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នៅ​ជំងឺ​ផ្សេងៗ​។


៣​. ជីវិត​អាពាហ៍ពិពាហ៍​ ​

ជីវិត​អាពាហ៍ពិពាហ៍​អាច​ជា​ផ្នែក​មួយ​ដែល​ធ្វើ​មនុស្ស​ប្រុស​រស់​នៅ​បាន​យូរ​ ប៉ុន្តែ​វា​មិន​អាស្រ័យ​លើ​ប្រពន្ធ​របស់​ពួក​គេ​នោះ​ទេ​។ ការ​ស្ទង់មតិ​អំពី​ប្រជាជន​អាមេរិក​ចំនួន​ ១២៧,០០០ជាង​នាក់ មនុស្ស​ប្រុស​ដែល​រៀបការ​នៅ​អាយុ​២៥ឆ្នាំ​គឺ​អាច​រស់​នៅ​បាន​យូរ​ជាង​មនុស្ស​ប្រុស​ដែល​រៀបការ​នៅ​វ័យក្មេង​ ក្នុង​ចំណោម​ជនជាតិ​អាមេរិក។



៤. ពេល​មាន​កូន


ពេល​មាន​កូន​គឺ​ជា​ការ​វិវត្ត​នៃ​ធម្មជាតិ​ ការ​ពិត​ មនុស្ស​ប្រុស​ដែល​រៀបការ​និង​មាន​កូន​មាន​ជីវិត​យូរ​ជាង​មនុស្ស​ប្រុស​ដែល​មិន​ទាន់​។ការ​សិក្សា​ក្នុង​ទស្សនាវដ្ដី​រោគ​រាតត្បាត​ និង​សុខ​ភាព​សហគមន៍​បាន​រក​ឃើញ​ថា​ ក្នុង​គ្រួសារ​ដែល​មាន​សមាជិក​ដែល​មាន​អាយុ​៦០ឆ្នាំ​ ឪពុក​ និង​កូន​មើល​ទៅ​កើន​អាយុ​២ឆ្នាំ​ ចំណែក​ម្ដាយ​កើន​អាយុ​១.៥ឆ្នាំ។សមាជិក​គ្រួសារ​​​ដែល​មាន​អាយុ​៨០ឆ្នាំ​ ឪពុក​ និង​កូន​អាច​រស់​នៅ​បាន​យូរ​ជាង​០៨ខែ​ ជាង​អ្នក​គ្មាន​កូន។

ប្រភព៖​ Mohasneha