Header Ads

loading...
loading...

ពិធី​បុណ្យ​​ភក់ ប៉ូយ៉ុង (Boryyeong) ប្រចាំឆ្នាំនៅ​ប្រ​ទេស​កូរ៉េខាងត្បូង

អ្វីៗ​ពិតជា​កខ្វក់​និង​រាយប៉ាយ​នៅក្នុង​ពិធី​Boryeong​របស់​កូរ៉េ​ខាងត្បូង​នៅ​សប្តាហ៍​នេះ​។​ ពិធីបុណ្យ​ភក់​Boryeong Mud Festival​ប្រចាំឆ្នាំ ដែល​ឥឡូវ​បាន​ឈាន​ចូលដល់​ឆ្នាំ​ទី​១៦​បាន​ប្រព្រឹត្តទៅ​ពេញធឹង​កាល​តាំងពី​​ សប្តាហ៍​មុន​និង​ពួក​អ្នករៀបចំ​សង្ឃឹម​បំបែក​ឯតទគ្គ​កម្ម​អំពី​មនុស្ស​ ចូលរួម​ចំនួន​៣​លាន​នាក់​កាលពី​ឆ្នាំមុន​។​


​ពិធីបុណ្យ ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ក្រុង​Boryeong​នៃ​ខេត្ត​ជុង​ជឺងខាង​ ត្បូង​របស់​កូរ៉េ​ខាងត្បូ​ង​នេះ ពី​ដំបូង​ត្រូវបាន​គេ​រៀប​​ចំ​ឡើង​ដើម្បី​ឃោសនា​ផ្សព្វផ្សាយ​ផលិតផល​ ម្សៅលាបមុខ​ធ្វើ​ពី​ភក់​របស់​ក្រុង​Boryeong​។​ភក់​នៅទីនេះ​សំបូរ​ជាតិ​រ៉ែ​ និង​ត្រូវ​គេ​និយាយថា​មាន​ផលប្រយោជន៍​ដល់​ស្បែក​។​

នៅ​កន្លែង​រៀបចំ​ពិធី រួម​មាន​អាង​ភក់ ទី​រម្អិល​ចូល​ភក់​និង​គុក​ភក់​។​ភ្ញៀវ​ក៏​អាច​ចូលរួម​ការ​បោកចំបាប់​ភក់​ និង​ការរត់​ម៉ា​រ៉ា​តុង​ក្នុង​ភក់​។​វា​ពេញនិយម​មិន​ត្រឹម​តែ​មនុស្ស​ក្នុង​ ​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ តែ​អ្នកទេសចរ​ជាច្រើន​ក៏​ធ្វើដំណើរ​ទៅ​Boryeong​ដើម្បី​សប្បាយ​នឹង​ពិធី​នេះ ​។​ ពួក​អ្នក​រៀបចំ​រំពឹង​ថា​ពិធី​បុណ្យ​ឆ្នាំ​នេះ​មាន​អ្នកទេសចរ​បរទេស​ចូលរួម​ប្រមាណ​៣​សែន​នាក់​៕

តោះ​ក្រឡេក​មក​មើលរូ​បភាព​នេះ​ទាំង​អស់​គ្នា​មើល​៖

ប្រភព៖ koreaboo