Header Ads

loading...
loading...

ជិតដល់ថ្ងៃចូលរោងការ បងស្រី ជីជី ធ្វើពិធីជប់លៀង «លាភាពនៅលីវ» !

បន្ទាប់ពី​ប្រារព្ធ​ពិធី​ភ្ជាប់ពាក្យ​យ៉ាង​អធិកអធម​អស់​រយៈពេល​ជិត​មួយឆ្នាំ​កន្លងមក ពេលនេះ​ពិធីមង្គលការ​របស់​ក​ញ្ញា ហេង ពេជ្រ​ពិសី ដែល​មហាជន​ស្គាល់​ច្បាស់​ជា​បងស្រី​របស់​ពិធី​ការិនី​រូប​ស្រស់ ជី​ជី នឹង​ត្រៀម​ប្រារព្ធ​ធ្វើឡើង​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះហើយ ។​


ជាក់ស្ដែង តារា​សម្ដែង​រាង​តូច​ច្រឡឹង និង ជា​ពិធី​ការិនី​ដ៏​មាន​ប្រជាប្រិយភាព ជី​ជី បាន​ប្រារព្ធ​ពិធីជប់លៀង «​លា​ភាព​នៅ​លីវ​» ឱ្យ​បងស្រី​សំណព្វចិត្ត​របស់ខ្លួន​កាលពី​យប់​ថ្ងៃទី ១៥ ឧសភា ម្សិលមិញ​នេះ ជាមួយនឹង​ក្រុមគ្រួសារ​របស់​នាង​ក្រោម​បរិយាកាស​សប្បាយរីករាយ​ផង និង រំភើបចិត្ត​ផង ។​

ក្នុង​នោះគេ​ក៏​សង្កេតឃើញ​គូ​ដណ្ដឹង ហេង ពេជ្រ​ពិសី បាន​ចូលរួម​រៀបចំ​បង្កើត​បរិយាកាស​ភ្ញាក់ផ្អើល​មួយ​នេះ​ដល់​គូ​ដណ្ដឹង​ដែល​ជិត​ឈានដល់​ថ្ងៃ​ចូល​រោងការ​រូបនេះ​ថែមទៀត​ផង ។​

តែ​ទោះជា​យ៉ាងណា តារា​សម្ដែង និង ជា​ពិធី​ការិនី​សម្រស់​បាន ជី​ជី នៅ​មិនទាន់​បង្ហើប​ពីថ្ងៃ​ចូល​រោង​ជ័យ របស់​បងស្រី​ខ្លួន​ឱ្យ​ពិតប្រាកដ​នៅឡើយ​ទេ ប៉ុន្ដែ​តាមរយៈ​សកម្មភាព​ពិធីជប់លៀង​លា​ភាព​នៅ​លីវ​កាលពី​យប់មិញ​នេះ សបញ្ជាក់​យ៉ាងច្បាស់​ថា ហេង ពេជ្រ​ពិសី និង អនាគត​ស្វាមី សេង សា​រ៉ាវុធ នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​ក្នុងពេល​ឆាប់ៗ​នេះ ៕

ប្រភព៖ ប្រជាប្រិយ