សួនសត្វដំបូងគេនៅរាជធានីភ្នំពេញ
តាមការឲ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សួនសត្វដែលមានវត្តមានដំបូងគេនៅរាជធានីភ្នំពេញ នឹងបើកដំណើរការនៅដើមឆ្នាំ២០១៧ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
សួនសត្វ Phnom Penh Safari World ដែលស្ថិតនៅក្នុងខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ របស់លោកឧកញ៉ា លី យ៉ុងផាត់ បានដំណើរការសាងសង់បាន៨០ភាគរយ ស្ថិតលើផ្ទៃដីទំហំ ៨០ហិកតា។
ចំពោះគម្រោងបានសម្រេចរួមមាន៖
-សាលសំដែងសត្វស្វា
-សាលសំដែងសត្វបក្សី
-សាលសំដែងសត្វខ្លា
-សាលសំដែងសត្វក្រពើ
-សួនសត្វគ្រប់ប្រភេទ
-សួនទឹក
-សួនផ្កា ស្មៅ រុក្ខជាតិ
-អគារអាហារដ្ឋាន។
ប្រភព៖ Sabay
Post a Comment