ហេតុផលដែលបុរសគួរតែជួយខ្លួនឯងបន្តទៀត ទោះរៀបការរួចហើយក៏ដោយ
ការជួយខ្លួនឯង ឬសម្រេចកាមដោយខ្លួនឯងទំនងជារឿងដែលអាចធ្វើបាននៅពេលដែលបុរសនៅលីវ ប៉ុន្តែតើការធ្វើបែបនេះញឹកញាប់អាចមានឥទ្ធិពលដ៏ធំមួយចំពោះជីវិតប្តីប្រពន្ធអ្នកដែរទេ? តាមការស្រាវជ្រាវបានបញ្ជាក់ថា ការជួយខ្លួនឯអាចពង្រឹងដល់សុភមង្គល បង្កើនទំនុកចិត្ត និងបន្ថយស្ត្រេស ដែលវាសុទ្ធតែជារឿងល្អៗជំរុញដល់ទំនាក់ទំនងប្តីប្រពន្ធកាន់តែល្អថែមទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពីរៀបការរួច បុរសគួរតែបន្តជួយខ្លួនឯងបន្តទៀតដោយសារតែហេតុផលដូចខាងក្រោមនេះ៖
-អ្នកនឹងបង្កើនចំណង់ផ្លូវភេទកាន់តែខ្លាំងជាងមុនថែមទៀត
-អ្នកនឹងមានជីវិតប្រកបដោយការស្រមើស្រមៃយ៉ាងសកម្មមួយ សម្រាប់ជំរុញដល់សកម្មភាពពិតក្នុងជីវិតគ្រួសារ
-អ្នកនឹងចេះវិធីថែរក្សាខ្លួនឯងដើម្បីបំពេញចិត្តដល់ដៃគូ និងជំរុញដល់ទម្លាប់ផ្លូវភេទអ្នកទាំងពីរកាន់តែល្អ និងងាយស្រួលជាងមុន
-ការជួយខ្លួនឯងនឹងជំរុញដល់ការបញ្ចេញធ្វើឲ្យមានអារម្មណ៍ល្អកាន់តែច្រើន ដែលជាហេតុនាំឲ្យវាជាវិធីបំបាត់ស្ត្រេសយ៉ាងអស្ចារ្យមួយ
-អ្នកនឹងអាចស្វែងយល់ដឹងថា អ្វីទៅដែលអ្នកចូលចិត្ត និងមិនចូលចិត្តនៅពេលយកវាអនុវត្តចំពោះការរួមភេទពិតប្រាកដ
-ដល់ពេលអ្នកចូលដល់ការរួមភេទពិតប្រាកដជាមួយដៃគូ វានឹងក្លាយទៅជាវិធីដ៏ល្អបំផុតមួយដែលអ្នកបានដោះស្រាយនូវចំណុចខ្វះខាតរួចអស់ទៅហើយក្នុងពេលជួយខ្លួនឯង៕
ផ្ដល់សិទ្ធដោយ:health.com.kh
Post a Comment