Header Ads

loading...
loading...

តើត្រូវព្រួយបារម្មណ៍ទេ? ពេលរួមភេទ​រួច​ស្រាប់តែ​ហូរឈាម​តាម​ទ្វា​មាស​

ការ​ហូរ​ឈាម​តាម​ទ្វារមាស​ក្រោយពី​រួមភេទ​រួច​មានន័យថា ហូរ​ឈាម​ក្នុងពេល​រួមភេទ ឬ​ក្រោយ​ពី​រួមភេទ និង​នៅពេល​ដែល​អ្នក​មិន​កំពុង​តែ​មក​រដូវ ឬ​មិន​រំពឹង​ថា​កំពុង​តែ​មក​រដូវ​។ ការ​ហូរ​ឈាម​តាម​ទ្វារមាស​បន្ទាប់​ពី​រួមភេទ​ហើយ​គឺជា​រឿង​ដែល​តែងតែ​កើតមាន​ជា​ញឹកញាប់​ចំពោះ​ស្ត្រី​ក្នុង​វ័យ ២០ ទៅ​៤០​ឆ្នាំ​។


មាត់ស្បូន (​ផ្នែក​ដែល​តូចចង្អៀត នៅ​ខាងចុង​បង្អស់​របស់​ស្បូន​) របស់​អ្នក​ជា​ធម្មតា​គឺជា​ធនធាន​ធ្វើអោយ​ហូរ​ឈាម​តាម​ទ្វារមាស និង​បង្ក​ឡើង​ដោយ​ការ​រួមភេទ ជាពិសេស​មុនពេល​រាំង​រដូវ​។ ទោះបីជា​អ្នក​មាន​មាត់ស្បូន​ដ៏​មាន​សុខភាព​ល្អ​ហើយ​ក៏​ដោយ បើ​មាន​ការ​កកិត​គ្រប់គ្រង​ពេល​រួមភេទ​វា​នឹង​អាច​ធ្វើ​អោយ​ហូរឈាម​បាន​។ ការ​រលាក​នៃ​មាត់ស្បូន ឬ​ភាពមិនធម្មតា​ផ្សេងៗ​ទៀត​ក៏​អាច​ធ្វើអោយ​មាន​ការហូរ​ឈាម​កើតឡើង​ដែរ​។

មូលហេតុ​​ប្រសិនបើ​អ្នក​ជា​មនុស្ស​ត្រៀម​នឹង​រាំង​រដូវ ហើយ​ឥឡូវ​ធ្លាប់​មាន​រោគសញ្ញា​នៃ​ការ​ហូរឈាម​តាម​ទ្វារមាស ប៉ុន្តែ​មិន​ញឹកញាប់​ទេ វា​ប្រហែលជា​មិនមាន​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​ច្រើន​នោះ​ទេ​។ ការ​ហូរ​ឈាម​តាម​ទ្វារមាស​ក្រោយ​រួមភេទ​ហើយ អាច​បញ្ជាក់​ថា​ជា​ជំងឺមហារីក​មាត់ស្បូន ប៉ុន្តែ​ប្រសិនបើ​អ្នក​ធ្វើ​តេស្ត Pap test រាល់​ដល់​មាន​លទ្ធផល​ធម្មតា​ទេ វា​ទំនងជា​បណ្តាលមកពី​បញ្ហា​ផ្សេង​ច្រើនជាង​។​

ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​ជា​មនុស្ស​រ៉ាំ​ង​រដូវ​ហើយ ការ​ហូរ​ឈាម​តាម​ទ្វារមាស​របៀប​ណា​ក៏​ដោយ គឺ​សុទ្ធតែ​ចាត់ទុកថា​ជា​រឿង​មិន​ធម្មតា​ទាំងអស់​រហូត​ដល់​វា​ត្រូវបាន​វាយតម្លៃ និង​កំណត់​អំពី​មូលហេតុ​របស់​វា​។

ការ​ហូរ​ឈាម​តាម​ទ្វារមាស​ក្រោយពី​រួមភេទ​រួច​អាច​លទ្ធផល​មកពី​៖

-មហារីក​មាត់ស្បូន​

-កោសិកា​មាត់ស្បូន​ដុះ​ច្រើន​ខុស​ពី​ធម្មតា (Cervical Dysplasia)៖ តើ​វា​ជា​មហារីក​ទេ​?

-​រលាក​មាត់ស្បូន​

-​ការ​កកិត​ដាច់ដោច​ក្នុងពេល​រួមភេទ​

-ការព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​៖ តើ​វា​ជា​មូលហេតុ​នៃ​ការ​ហូរឈាម​បែបនេះ​ដែរ​ទេ​?

-មិនសូវ​មាន​ទឹករំអិល​គ្រប់គ្រាន់​ក្នុង​ទ្វារមាស ឬ​មិន​សូវ​មាន​ការ​បរ​បោស​អង្អែល​គ្រប់គ្រាន់​

-​មាន​របួស​ទៅ​លើ​ភ្នាស់​កម្រាល​ខាងក្នុង​របស់​ស្បូន (Endometrium) ក្នុងពេល​រួមភេទ ជា​ពិសេស​ស្ត្រី​ដែល​កំពុង​ប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​។

-ការ​ហូរ​ឈាម​ពី​ក្នុង​ស្បូន​លក្ខណៈ​ធម្មតា ប្រសិនបើ​អ្នក​កំពុងតែ​ចាប់ផ្តើម​មក​រដូវ ឬ​ទើបតែ​បញ្ចប់​ការ​មក​រដូវ​

-ទ្វារមាស​ទ្រោម​ស្វិត​

-ទ្វារមាស​ស្ងួត​

-រលាក​ទ្វារមាស​


ពេល​ដែល​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ ​ប្រសិនបើ​អ្នក​កំពុងស្ថិត​នៅ​ស្ថានភាព​ត្រៀម​រ៉ាំ​ង​រដូវ ហើយ​មិន​សូវ​ជា​ហូរឈាម​ក្រោយ​រួមភេទ​រួច​ជា​ញឹកញាប់​ទេ ហើយ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត Pap Test ធម្មតា​ទៀត អ្នក​មិន​ចាំបាច់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើការ​វាយតម្លៃ​ទេ​។ ប្រសិនបើ​ការ​ហូរឈាម​តាម​ទ្វារមាស​រំខាន ឬ​ធ្វើអោយ​អ្នក​បារម្ភ អ្នក​អាច​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ជំងឺ​បាន​។

ប្រសិនបើ​អ្នក​ជា​មនុស្ស​រ៉ាំ​ង​រដូវ​ហើយ ការ​មាន​ហូរ​ឈាម​តាម​ទ្វារមាស​គ្រប់ពេលវេលា​ទាំងអស់​ត្រូវតែ​ធ្វើការ​វាយតម្លៃ​។ ការ​ដែល​មាន​ទ្វារមាស​ទ្រោម​ស្វិត ឬ​រោគសញ្ញា​ផ្សេងៗ​ទៀត​នៃ​បញ្ហា​ស្ងួត​នៅក្នុង​ទ្វារមាស​ប្រហែល​ជា​ហេតុផល​មួយ​ដែល​ធ្វើអោយ​អ្នក​មាន​ការ​ហូរឈាម​តាម​ទ្វារមាស​ក្រោយពេល​រួមភេទ​ហើយ​។ ជម្រើស​ដ៏​ល្អ​បំផុត​របស់​អ្នក​គឺ​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អោយ​ប្រាកដថា មូលហេតុ​នៃ​ការ​ហូរ​ឈាម​តាម​ទ្វារមាស​នោះ​មិនមែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​៕

ផ្ដល់សិទ្ធដោយ:Heaalth.com.kh