Header Ads

loading...
loading...

សរសៃសក់​មនុស្សម្នាក់ៗសុទ្ធតែអាចបញ្ជាក់អំ​ពី​ជោគវាសនា​របស់​ខ្លួន (ចង់ដឹងច្បាស់អានទាំងអស់គ្នា)

ដូចយើងធ្លាប់ដឹងស្រាប់មកហើយថា មនុស្សយើងម្នាក់ៗសុទ្ធតែមានវាសនារៀងៗខ្លួន ហេតុនេះហើយ មានក្បួនចាស់បុរាណច្រើនណាស់ ដែលបានចែងអំពីការទស្សទាយ ក៏ដូចជាក្បួនកំណត់ សណ្ឋាននៃរូបរាងកាយរបស់មនុស្សដើម្បីឲ្យដឹងថា ម្នាក់នោះនឹងអាចមានវាសនាយ៉ាងណា ទៅថ្ងៃ​មុខ ឬក៏ អាចសនិ្នដ្ឋានបានថា ម្នាក់នោះមានចរិកលក្ខណៈ និងនិស្ស័យបែបណា ។ ក្នុងនោះផងដែរ​ សរសៃសក់​ ក៏ត្រូវបានចាស់បុរាណចារឹកចែងនៅក្នុងក្បួនរបស់ខ្មែរយើងដែរ គឺសណ្ឋាននៃ សរសៃសក់របស់មនុស្សម្នាក់ៗ សុទ្ធតែអាចបញ្ជាក់អំពីជោគវាសនារបស់គេរៀងៗខ្លួន ៖


១.​ មនុស្ស​មាន​សរសៃសក់​ក្រាស់

ជា​មនុស្ស​ចិត្តដាច់ មាន​ភាព​នឹងធឹង និង​មាន​លក្ខណៈ​ជា​មនុស្ស​កាច ។​ដួង​រាសី​របស់ មនុស្ស​ក្រុម​នេះ​តែងមាន​អ្នកដទៃ​ខ្លាចក្រែង ប៉ុន្តែ​ក៏មាន​សត្រូវ​ច្រើន​ណាស់ដែរ​។​នៅពេល​ឈានចូល​វ័យ​ចំណាស់​តែងមាន​ភាព​សុខ​ស្រួល ដោយសារ​ការ​មាន​គម្រោង ដំណើរ​ជីវិត​យ៉ាង​ល្អ​និង​មានការ​លេចធ្លោ​ក្នុង​រឿង​អ្វីមួយ​។ ក្រៅពីនេះ បើ​ធ្វើ​អ្វី​តែង​ហុច ផល​ល្អៗ​មកវិញ ហើយក៏​មិន​ងាយ​ភ្លាំងភ្លាត់​ដែរ​។​

២. ​មនុស្ស​មាន​សរសៃសក់​តូច​និង​ស្តើង

ជា​មនុស្ស​មាន​ទឹកចិត្ត មាន​ភាពស្មោះត្រង់ ប៉ុន្តែ​ចូលចិត្ត​គិត​ច្រើន ឆាប់​ទទួល​អារម្មណ៍ ឆាប់​តូចចិត្ត និង​តែង​រំជួលចិត្ត​ជាមួយ​រឿង​បន្តិចបន្តួច ជា​មនុស្ស​គិត​ច្រើន ឆាប់​ទុក្ខ សោក ងាយ​ទន់ជ្រាយ​។​ទោះបីយ៉ាងណា​ដួង​រាសី​របស់​មនុស្ស​ក្រុម​នេះ​មិនមែនជា​មនុស្ស​លំបាក​នោះឡើយ ប៉ុន្តែ​ចំពោះ​បញ្ហា សុខភាព​វិញ មាន​សភាព​អាក្រក់​មួយ​ចំនួន​ចូល​យាយី ។​

៣. សក់ស្កូវ​មុន​វ័យ​

ជា​មនុស្ស​ពូកែ​គិត ពូកែ​វិភាគ និង​ស្ថាបនា​។​ក្រៅពីនេះ​ជា​មនុស្ស​ទទួលខុសត្រូវ​ក្នុង តួនាទី​ការងារ​ខ្ពស់ ប៉ុន្តែ​ធ្វើ​អ្វី​តែង​ប្រឆាំង​ជាមួយ​ក្តី​ស្រមើស្រមៃ​របស់ខ្លួន ។​ដំណើរ​ជីវិត ច្រើន​មាន​វាសនា​ល្អ និង​មាន​កិត្តិយស ។​ការប្រកប​ការងារ​តែង​មាន​តួនាទី​ល្អ និង​ជា មនុស្ស​ដែលមាន​ការស្រឡាញ់​រាប់អាន​ពី​សំណាក់​ក្រុមមនុស្ស​ទូទៅ​។​

៤. មនុស្ស​មាន​សរសៃសក់​ធំៗហើយក្រាស់

ជា​មនុស្ស​ដែលមាន​ភាព​មានះ​ខ្ពស់ មាន​ភាព​អត់ធ្មត់ មិន​ខ្ជិលច្រអូស និង​មាន មហិច្ឆតា​ខ្ពស់​ណាស់ ដោយ​មិន​ខ្លាច​ភាពលំបាក​។​ការរស់នៅ​តែងមាន​កា​រ​អាណិត ស្រឡាញ់​ពី​បណ្តា​មិត្តភក្តិ ហើយ​និស្ស័យ​លេចធ្លោ​របស់​មនុស្ស​ក្រុម​នេះ​ច្រើន​តែមាន ចិត្តព្រាន តែ​មិន​ខ្លាំងក្លា​ទេ​គ្រាន់តែ​ត្រូវការ​ដើម្បី​ភាពសប្បាយ​ផ្លូវចិត្ត​ប៉ុណ្ណោះ​។​

៥. ​មនុស្ស​មាន​សរសៃសក់​រឹង

​ភាគច្រើន​ជា​មនុស្ស​រឹងរូស កោងកាច និង​មិនសូវ​ចុះចាញ់​នរណា​ដោយ​ងាយ​នោះ ឡើយ​។ សម្រាប់​ជោគវាសនា​វិញ​តែង​លេចធ្លោ​ជាមួយ​ការ​មាន​ក្រុមមនុស្ស​អែបអប ដង្ហែ​តាម ជា​មនុស្ស​មាន​មិត្តភក្តិ​ច្រើន និង​ធ្វើ​អ្វី​ក៏​តែង​ជោគជ័យ​ដែរ ប៉ុន្តែ​ឧបសគ្គ​នោះ មាន​មិនតិច​ឡើយ ។​

៦. ​មនុស្ស​មាន​សរសៃសក់​ពណ៌​ចាស់​ឬ​ក្រ​ម៉ៅ​ខ្លាំង

ជាម​នុស្ស​ដែលមាន​សតិបញ្ញា​ល្អ មាន​ទស្សនវិស័យ​វែងឆ្ងាយ ។ ការរស់នៅ​តែង​មិន សូវ​យក បញ្ហា​ដែល​គ្មាន​ប្រយោជន៍​ដាក់ខ្លួន​ឬ​ចូលចិត្ត​សប្បាយ​ជាមួយ​មិត្តភក្តិ​នោះ ឡើយ​។​សម្រាប់ លក្ខណៈ​លេចធ្លោ​របស់​មនុស្ស​ក្នុង​ក្រុម​នេះ​ដែល​តែងតែ​កែ​មិន​ឡើង នោះ​គឺ ភាពជា​ព្រាននារី​។​ចំណែក​ជោគជតារាសី មិន​ជួប​ការលំបាក​ទេ ប៉ុន្តែ​ជារឿយៗ មិនសូវ​គេច​មិន​ផុតពី​រឿងអាស្រូវ​ទេ ។​

៧. មនុស្ស​មាន​សរសៃសក់​ពណ៌​ខ្ចី​

ជា​មនុស្ស​រវើរវាយ ពូកែ​ស្រមើស្រមៃ ចូលចិត្ត​គិត​អ្វីដែល​ថ្មី​ប្លែកៗ ប៉ុន្តែ​ការរស់នៅ​មាន មហិច្ឆតា​ខ្ពស់ ។​មនុស្ស​ក្រុម​នេះ​មិនមែនជា​មនុស្ស​ឆ្លាត​វៃ​ប៉ុន្មាន​ទេ​។​សម្រាប់​ជោគ វាសនា​របស់​មនុស្ស​ដែលមាន​សរសៃសក់​លក្ខ​ណៈ​បែបនេះ​តែងមាន​មនុស្ស ស្រឡាញ់​ចូលចិត្ត​ជានិច្ច​៕