Header Ads

loading...
loading...

ពិតជាកាលីបមែន!!! ក្រុមហ៊ុន​ Honda ​បាន​ប្រកាស​ចេញ​ម៉ូតូ​ Super Cub ឆ្នាំ​ ២០១៨ ជា​ផ្លូវ​ការហើយ

ក្តៅៗទៀតហើយមកពី ក្រុមហ៊ុន​ Honda ​ដោយបាន​ប្រកាស​ចេញ​ម៉ូតូ​ Super Cub ឆ្នាំ​ ២០១៨ ជា​ផ្លូវ​ការ​​ដោយ​មាន​ជា​ពីរ​​ម៉ូដែល​​ រួម​មាន​ Super Cub 50 និង​ Super Cub 110 ហើយ​ថែម​ទាំង​មាន​ជា​ប្រភេទ​ Pro និង​ប្រភេទ Standard ទៀត​ផង វាពិតជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់ការ ច្នៃប្រតិដ្ឋថ្មី របស់ករុមហ៊ុនផលិតម៉ូតូ Super cub នាចុងឆ្នាំ២០១៧ នេះផងដែរ ។

ក្នុងនោះផងដែរ Super Cub ស៊េរី​ថ្មី​នេះ​មាន​រចនាបថ​រូបរាង​បែប​បុរាណ​ ប៉ុន្តែ​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​​ដូច​ជា​មាន​ភ្លើងស៊ីញ៉ូ​ជា​ប្រភេទ​ភ្លើង​ LED, ម៉ាស៊ីន​ប្រើ​ប៊ិច​បច្ចេកវិទ្យា​ PGM-Fi និង​ចង្កឹះ​លេខ​ ៤ វគ្គ ជា​ដើម ។ ចំពោះ​ទំហំ​ម៉ាស៊ីន​វិញ​ប្រភេទ​ Super Cub 50 មាន​ម៉ាស៊ីន​ទំហំ​ ៥០ សេសេ បង្កើត​កម្លាំង​បាន​ ៣,៧ សេះ និង​ Super Cub 110 មាន​ម៉ាស៊ីន​ទំហំ​ ១១០ សេសេ បង្កើត​កម្លាំង​បាន​ ៨ សេះ ។ យ៉ាងម៉េចដែរគួរឲ្យចាប់អារម្មណ៍ដែរឬទេ?

ហើយសម្រាប់​ប្រភេទ​ Super Cub Standard ត្រូវបាន​បំពាក់ដោយ​កង់​ម៉ូតូ​ទាំង​ពីរ​ប្រើ​​ប្រភេទ​ហ្វ្រាំង​ស្បែក និង​មាន​​កង់​ទំហំ​ ១៧ អ៊ីញ។ ចំណែក​ប្រភេទ​ Pro វិញ​មាន​កង់​ទំហំ​ ១៤ អ៊ីញ និង​មាន​បំពាក់​កន្ត្រក់​ធំ​មួយ​នៅ​ផ្នែក​ខាង​មុខ ដ៏ស្រស់ស្អាត ។ នៅ​ពី​ក្រោយ​ប្រភេទ​ Pro មាន​កែប​​ដែក​យ៉ាង​ធំ​ទូលាយ​ ដោយ​ប្រភេទ​ Pro នេះ​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​អ្នក​ដឹក​ជញ្ជូន​កាសែត​ និង​អ្នក​លក់​ទំនិញ​តូច​តាច​នៅ​ជប៉ុន ពិតជាអ៊ែមមែន។

រីឯតម្លៃ​សម្រាប់​ប្រភេទ​ Standard ​មាន​ចាប់​ពី​ ២០៧០ ដុល្លារ​សម្រាប់​​ម៉ូដែល​ Super Cub 50 និង​ ២៤៥០ ដុល្លារ​សម្រាប់​ Super Cub 110។ ចំណែកឯ​ប្រភេទ​ Pro វិញ​មាន​តម្លៃ​ ២២៦០ ដុល្លារ​ ចំពោះ​ម៉ូដែល​ Super Cub 50 និង​ ២៦៥០ ដុល្លារ​ចំពោះ​ម៉ូដែល​ Super Cub 110។ លើស​ពី​នេះ​ Honda ក៏​បាន​ប្រកាស​ពី​​ការ​ប្ដូរ​​សង្វាក់​ផលិត​កម្ម​ Super Cub ពី​ប្រទេស​ចិន​ មក​ផលិត​នៅ​​រោងចក្រ​ Kumamoto ប្រទេស​ជប៉ុន​វិញ​ផង​ដែរ៕​​​​​​