ភ្ញាក់ផ្អើលមិនខាន ពេលបានឃើញឈុត តំណាងជាតិរបស់កម្ពុជា ក្នុងការប្រកួត Miss Earth!
ភ្នំពេញ៖ ប្រិយមិត្ត ទស្សនិកជនជាច្រើននាក់ កំពុងរង់ចាំតាមដានទស្សនាការប្រកួតកម្មវិធីលំដាប់ពិភពលោក Miss Earth ២០១៧ នៅវគ្គផ្ដាច់ព្រ័ត្រ ដែលមានការចូលរួមពីប្រទេសជាច្រើន ក្នុងនោះក៏មានប្រទេសកម្ពុជា យើងផងដែរ។
លើសពីនេះ អ្នកគាំទ្រ រឹតតែចង់ដឹងថាកញ្ញា អែម គុណថង ដែលជាបេក្ខភាពតំណាងឲ្យកម្ពុជា ចូលរួមប្រកួតបវរកញ្ញាឯកផែនដីឆ្នាំ ២០១៧ នៅហ្វីលីពីន នឹងគ្រងឈុតតំណាងជាតិបែបណា?
ជាក់ស្ដែងមុននេះ ក៏មានការបែកធ្លាយ ពេញបណ្ដាញសង្គម ជាមួយឈុត តំណាងជាតិរបស់កម្ពុជា ក្នុងការប្រកួតបវរកញ្ញា ផែនដី Miss Earth ។
ចំពោះប្រិយមិត្តប្រាកដជាភ្ញាក់ផ្អើលមិនខាន ពេលបានឃើញឈុត ដ៏ប្រណីតដែលមានឈ្មោះថា «នាងឧសភី» ឬ«ម្ចាស់ក្សត្រី គោព្រៃ» នឹងជាឈុតប្រពៃណីជាតិផ្លូវការ របស់ បវរកញ្ញាផែនដីកម្ពុជា គ្រងសម្រាប់ការប្រកួតបវរកញ្ញា Miss Earth ២០១៧ ។
ចំពោះ ឈុតតំណាងជាតិដ៏ស្រស់ស្អាតនេះ ត្រូវបានច្នៃឡើងយ៉ាងយកចិត្តទុកដាក់ ពីក្រុម ឡាឈូក ក្នុងអត្តន័យចង់ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរ ។
គួររំលឹកដែរថា ការប្រកួតកម្មវិធី Miss Earth ២០១៧ វគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃ០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុននេះ នៅឯប្រទេសហ្វីលីពីន៕
ប្រភព៖ Miss cambodia beauty pageant
ចុះប្រិយមិត្តដទៃទៀត គិតថា តើឈុតនេះអាចក្លាយជាឈុតដ៏ស្អាតបំផុតប្រចាំ កម្មវិធីបវរកញ្ញាផែនដីដែររឺទេ?
Post a Comment