Header Ads

loading...
loading...

អភិបាល​ក្រុង​ភ្នំពេញ ​ប្រកាស​បិទ KTV ​និង​កន្លែង​កម្សាន្ត​ផ្សេង​ៗ​ភ្លាម ​បើ​មាន​រឿង​នេះ​កើត​ឡើង

លោក ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ប្រកាស​ថា​នឹង​ឱ្យ​មន្ត្រី​ទាំង​អស់​បិទ KTV ​និង​កន្លែង​កម្សាន្ត​ភ្លាម​ៗ ​ប្រសិន​បើ​មាន​ប្រជាពលរដ្ឋ​ទៅ​រាយការណ៍​ថា​មាន​សំឡេង​រំខាន ឬ​រឿង​មិន​ល្អ​ប៉ះ​ពាល់​ដល់​សង្គម​កើត​ឡើង។

នៅក្នុង​វេទិកាសាធារណៈ ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ​នៅ​ខណ្ឌទួលគោក លោក ឃួន ស្រេង ​បាន​បញ្ជាក់​ថា​ប្រសិន​បើ​មាន​ការ​រំខានដោយសំឡេង ឬបង្កភាពរញ៉េរញ៉ៃ និង​បង្ក​ភាព​អសន្តិសុខសង្គម ជាដើម ទៅ​ដល់​ការរស់នៅរបស់ប្រជាពលរដ្ឋ។ ​

នោះ​មន្ត្រី​នៅ​តាម​កន្លែង​នោះ គឺ​ត្រូវ​តែ​តម្រូវ​អោយ​អាជ្ញាធរ ខណ្ឌ និងសមត្ថកិច្ច ពាក់ព័ន្ធ ត្រូវតែចុះពិនិត្យជាក់ស្តែង បើឃើញថា ដូចអ្វី​ដែល​ប្រជាពលរដ្ឋ​បាន​ប្តឹង​មែននោះ គឺត្រូវធ្វើ​លិខិត​បិទតែម្តង​ទៅ​ដោយ​មិនចាំ​បាច់​សុំយោបល់ ឬសុំការអនុញ្ញាតពី រដ្ឋបាល​រាជធានី​ភ្នំពេញទេ។

គួររំលឹកផងដែថាកាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានដាក់​ចេញ នូវ​វិធានការ​ទៅលើ​ម្ចាស់​ប៊ៀ​រ​ហ្គា​ដិ​ន ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត​ទាំងអស់ថា បើ​មាន​ករណី​បាញ់បោះ ទោះ​ក្នុង ឬ​មុខ​ទីតាំង​ហាង​នោះ ក៏ដោយគឺ​ត្រូវ​បិទ​ចោលតែម្តង។

Credit: angkorpost.net