Header Ads

loading...
loading...

បែកធ្លាយៈ​ ប្រតិបត្តិការ​យោធា​ធំ​ៗ​ទាំង​ពីរ​របស់​ ដូណាល់ ត្រាំ​ សុទ្ធតែ​ត្រៀម​មុន​យូរ​មក​ហើយ​ (មានវីឌីអូ)

ត្រឹម​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ ​លោក​ ដូណាល់ ត្រាំ​ បាន​បញ្ជាដល់​កងទ័ព​ សហរដ្ឋ​អាមេរិក ​ឲ្យ​ធ្វើ​សកម្មភាព​យោធា​ទ្រង់ទ្រាយ​ធំ​រហូត​ដល់​ទៅ​ពីរ​លើក​ ។ ​ថ្ងៃ​ទី ​៦​ មេសា​ លោក​ប្រធានាធិបតី​បាន​បញ្ជា​ឲ្យ​កងទ័ព​ជើង​ទឹក​បាញ់​មីស៊ីល​ Tomahawk ​៥៩ ​គ្រាប់​ ចេញ​ពី​នាវា​ចម្បាំង​ពីរ​គ្រឿង​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ ​ទៅ​លើ​មូលដ្ឋាន​យោធា​ ស៊ីរី ។​ ថ្ងៃ​ទី​ ៨ ​មេសា ​លោក​ ដូណាល់ ត្រាំ ​បញ្ជូន​ក្រុម​ប្រយុទ្ធ​ឈ្មោះ ​Carl Vinson ​ដែល​មាន​នាវា​ផ្ទុក​យន្តហោះ​មួយ​គ្រឿង​ និង​នាវា​ប្រយុទ្ធ​ពីរ​គ្រឿង​ទៅ​កាន់​ដែន​ទឹក​ក្បែរ​ប្រទេស​ កូរ៉េខាងជើង ។​




ការ​បញ្ជូន​ក្រុម​ប្រយុទ្ធ​ Carl Vinson ​ទៅ​ឧបទ្វីប​កូរ៉េ​ សម​ស្រប​តាម​ពាក្យ​សម្ដី​របស់​លោក​ ដូណាល់ ត្រាំ ​មុន​ពេល​ជំនួប​ជា​មួយ​ប្រធានាធិបតី​ ចិន​ ដែល​និយាយ​ថា ​សហរដ្ឋ​អាមេរិក ​អាច​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​តែ​ម្នាក់​ឯង​ប្រសិន​បើ​ប្រទេស​ចិន​គ្មាន​គោលជំហរ​ជាក់​ដើម្បី​ជួយ​ក្នុង​កិច្ចការ​នោះ​ ។​ ចំណែក​ កូរ៉េខាងជើង​ ក៏​បង្ហាញ​ភាព​ក្រអឺតក្រទម​របស់​ខ្លួន​ដោយ​បាញ់​មីស៊ីល​ប៉ាឡេស្ទីក​ ៥​ គ្រាប់​ដើម្បី​ស្វាគមន៍​កិច្ច​ប្រជុំ​របស់​មេដឹកនាំ​មហាអំណាច​ទាំង​ពីរ ​គឺ​មួយថ្ងៃ​មុន​ពេល​ការប្រជុំ​ចាប់ផ្ដើម ។​



ដូច្នេះ​ការ​វាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​កងទ័ព​ ស៊ីរី ​ចង់​បង្ហាញ​ប្រាប់​ប្រទេស​ ចិន​ ថា ​អាមេរិក​ អាច​វាយ​ប្រហារ​ប្រទេស​ណាមួយ​ដែល​បាន​ធ្វើ​កំហុស​ (រួម​ទាំង​ កូរ៉េខាងជើង​)​ ដោយ​មិន​ចាំបាច់​មាន​ការ​សម្រេច​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ។​ អ្វី​ដែល​មិន​អាច​លាក់​បាំង​បាន​ គឺ​ប្រតិបត្តិការ​យោធា​ទាំង​ពីរ​នោះ ​សុទ្ធតែ​បាន​ត្រៀម​លក្ខណ​ច្រើន​សប្ដាហ៍​ហើយ​ ដើម្បី​បាញ់​មីស៊ីល​រហូត​ដល់​ ៥៩ ​គ្រាប់​ក្នុង​ពេល​តែ​មួយ​យប់ ​ត្រូវ​ការ​សិក្សា ​រៀបចំ​ផែនការ​ ត្រៀម​លក្ខណ​សម្រាប់​បេសកកម្ម​ហោះហើរ ​និង​ត្រូវ​ហ្មត់ចត់​ក្នុង​ការ​ដំឡើង​មីស៊ីល​សម្រាប់​ការ​បាញ់​ពី​នាវា ។​




ដោយឡែក​ ការ​ចល័ត​របស់​ក្រុម​ប្រយុទ្ធ​ Carl Vinson ​មាន​ទំហំ​នៃ​ភារកិច្ច​កាន់តែ​ធំ​ ព្រោះ​ក្រុម​នាវា​មាន​សមាសភាព​នាវា​ផ្ទុក​យន្តហោះ ​USS Carl Vinson​ និង​នាវា​ចម្បាំង​បំពាក់​មីស៊ីល​ពីរ​គ្រឿង​ ស្ថិត​ក្រោម​បញ្ជាការ​របស់​កងទ័ព​ជើងទឹក​ទី​៣ ។​ ការ​បញ្ជូន​ក្រុម​ប្រយុទ្ធ​ទៅ​ក្បែរ​កូរ៉េខាងជើង ​ក៏​ចង់​បង្ហាញ​ប្រាប់​ប្រទេស​ចិន​ផង​ដែរ​ថា​ ពាក្យ​សម្ដី​របស់​លោក​ដូណាល់ ត្រាំ​ ដែល​បាន​និយាយ​រួច​ហើយ​ កំពុង​យក​មក​អនុវត្ត ។​ ផ្តល់សិទ្ធិដោយ៖ Kqube ទស្សនាវីដេអូខាងក្រោយអំណាច USS Carl Vinson