ក្មេងស្រីម្នាក់ ត្រូវបុរសជាសង្សារល្បួងយកទៅរួមភេទបានសម្រេចជាច្រើនលើក នៅផ្ទះសំណាក់អស់រយ:ពេលជិត១ខែ
ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៦និង០០នាទី ជនសង្ស័យឈ្មោះ ធឿន រ៉ាវីត បានជិះម៉ូតូម៉ាកMSX ពណ៌ស សេរីឆ្នាំ២០១៤ មកទទួលយកសង្សារបស់ខ្លួនឈ្មោះ ហសកថ ចេញពីផ្ទះទៅដើរលេង និងបានឆ្លៀតចូលដេកផ្ទះសំណាក់មិនស្គាល់ឈ្មោះ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានរួមភេទជាមួយគ្នាបានសម្រេចជាច្រើនដងក្នុងពេលនោះ ។ កុមារីរងគ្រោះមិនបានត្រឡប់វិលចូលផ្ទះវិញទេ ដោយបានគេចមករស់នៅជាមួយឈ្មោះ ធឿន រ៉ាវីត ជាសង្សាអស់រយ:ពេលជិត ១ខែ លុះនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ទើបជនសង្ស័យជាសង្សាបានជូនកុមារីរងគ្រោះត្រឡប់មកផ្ទះវិញ ។ រំលងបានប្រហែល១០ថ្ងៃ គឺនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ជនសង្ស័យក៏ទូរស័ព្ទមកលួងលោមកុមារីរងគ្រោះ ដើម្បីចេញទៅដើរលេង ក៏ត្រូវឪពុកម្តាយកុមារីរងគ្រោះទទួលទូរស័ព្ទជំនួស រួចបង្គាប់ឲ្យជនសង្ស័យមកជួប ហើយក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ធឿន រ៉ាវីត ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ចាត់ការតាមផ្លូវច្បាប់តែម្តង ។
កុមារី ហសកថ អាយុ ១៤ឆ្នាំ បានបំភ្លឺជូនសមត្ថកិច្ចថា: នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១៦ និង០០នាទី ខ្លួនកំពុងនៅផ្ទះ ខណ:នោះសង្សារខ្លួនឈ្មោះ ធឿន រ៉ាវីត បានទូរស័ព្ទមកប្រាប់ថា បន្តិចទៀតគេនឹងមកយកខ្លួនចេញទៅដើរលេង ។ បានមួយសន្ទុះឈ្មោះ ធឿន រ៉ាវីត បានជិះម៉ូតូមកឈប់នៅមុខផ្ទះរបស់ខ្លួន រួចខ្លួនក៏បានយកប្រាក់របស់ម្តាយមិនដឹងចំនួនប៉ុន្មាន និងទៅប្រាប់ម្តាយសុំចេញទៅទិញនំញាំ បន្ទាប់មកខ្លួនក៏បានឡើងជិះម៉ូតូជាមួយឈ្មោះ ធឿន រ៉ាវីត ទៅដើរលេង និងបានចូលដេកនៅផ្ទះសំណាក់មិនស្គាល់ឈ្មោះ នៅម្តុំជ្រោយចង្វារ និងបានរួមភេទសម្រេចជាច្រើនដង ។ លុះដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ទើបឈ្មោះ ធឿន រ៉ាវីត ជិះម៉ូតូជូនខ្លួនត្រឡប់មកផ្ទះវិញ ។ហើយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ក៏ត្រូវឪពុកម្តាយរបស់ខ្លួន ចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួនតែម្តង ។
ជនសង្ស័យឈ្មោះ ធឿន រ៉ាវីត បានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចការរៀបរាប់របស់កុមារីរងគ្រោះ ហសកថ ពិតប្រាកដមែន។
បើយោងទៅលើច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ជំពូកទី៦ មាត្រា ៤២ បានចែងថា ជនណារួមភេទជាមួយជនដទៃដែលមានអាយុតិចជាង ១៥ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ៕
ប្រភព៖ Sen Sok News
Post a Comment