នាវាចម្បាំងតម្លៃ ១៣ ពាន់លានដុល្លារ ចំណាយពេលសាងសង់រាប់ឆ្នាំ បង្ហាញខ្លួនហើយ (មានវីឌីអូ)
នៅទីបំផុតនាវាចម្បាំងតម្លៃថ្លៃជាងគេក្នុងលោករបស់សហរដ្ឋអាមេរិកបានបង្ហាញខ្លួនហើយកាលពីចុងសប្ដាហ៍កន្លងទៅ បន្ទាប់ពីចំណាយពេល ៨ ឆ្នាំដើម្បីសាងសង់។
ដំណើរការសាងសង់នាវាចម្បាំងឈ្មោះ USS Gerald R. Ford នេះចាប់ផ្ដើមតាំងពីឆ្នាំ ២០០៩ ដោយរំពឹងថានឹងសម្រេចនៅឆ្នាំ ២០១៥ ប៉ុន្តែដោយសារបញ្ហាលើប្រព័ន្ធបញ្ជាទំនើប និង បច្ចេកវិទ្យាមួយចំនួនទើបត្រូវការពេលបន្ថែមទៀតដើម្បីបង្ហើយ។ ការបង្ហាញនេះស្ថិតក្នុងដំណើរការសាកល្បងនៅឡើយ ដោយវានឹងត្រូវត្រឡប់ចូលផែវិញ។
ខាងក្រោមនេះមានបង្ហាញត្រួសពីចំណុចគួរចាប់អារម្មណ៍ទាក់ទងនឹងនាវាចម្បាំងខាងលើ៖
@ ចំណាយអស់ ១២,៩ ពាន់លានដុល្លារ លើសាងសង់ USS Gerald R. Ford
@ ដំណើរការសាងនាវានេះមានអ្នកសាងសង់នាវាចំនួន ៥ ០០០ នាក់បានជាប់ពាក់ព័ន្ធ
@ USS Gerald R. Ford មានទម្ងន់ ១ សែនតោន
@ ទីធ្លាសម្រាប់ហោះហើរ និង ចុះចតមានទំហំជាង ២០ ០០០ ម៉ែត្រការ៉េ, អាចផ្ទុកក្រុមការងារបាន ៤ ៦៦០ នាក់ និង យន្តហោះចម្បាំង ៧៥ គ្រឿង
@ អាចបើកបរក្នុងល្បឿនអតិបរមា ៥៤,៧១ គ.ម/ម៉
@ នៅក្នុងនាវានេះមាននាវា ២ ដទៃទៀតគឺ USS John F. Kennedy និង USS Enterprise ថ្មីដែលរំពឹងថានឹងអាចចេញប្រតិបត្តិការបាននៅឆ្នាំ ២០២០ និង ២០២៥។ ការចំណាយសរុបលើនាវាទាំងបីរំពឹងថានឹងអស់ជាង ៤៣ ពាន់លានដុល្លារ
@ មានសមត្ថភាពអាចដំណើរការហោះហើរយន្តហោះចម្បាំង ២២០ ដងក្នុងមួយថ្ងៃតាមរយៈផ្លូវហោះហើរចំនួនពីរ ហើយនាវានេះក៏អាចស្ទើរតែគេចផុតពីរ៉ាដាចាប់សញ្ញាផងដែរ
@ នាវា USS Gerald R. Ford នឹងចូលមកជំនួសនាវា USS Enterprise ដែលបានបំពេញប្រតិបត្តិការចាប់តាំងពីឆ្នាំ ១៩៦២ ដល់ ២០១២៕
ទស្សនាវីឌីអូ៖
ប្រភព៖ Sabay

Post a Comment