ប្រុសៗដែលចូលចិត្តចូល KTV ហើយមិនឲ្យលុយធីបប្រយត្ន័ស្រីៗ........
ស្ថិត នៅ ក្នុង វ័យ ២៣ ឆ្នាំ ណារី ជា នារី រត់ តុ ម្នាក់ នៅ ក្នុង ហាង រង្គសាល KTV មួយ ស្ថិត
នៅ តាម បណ្ដោយ ផ្លូវ បឹង ត្របែក បាន និយាយ ថា ដោយ សារ ខ្ញុំ មាន ការ រៀន សូត្យ តិចតួច
ហើយ ខ្ញុំ មិន អាច រក ការងារ ល្អ ៗ ធ្វើ បាន ដូច អ្នក ផ្សេង ដែល ពួកគាត់ មាន ចំណេះដឹង
ខ្ពស់ ទើប ខ្ញុំ សម្រេច ចិត្ត មក ធ្វើការ នៅ កន្លែង កម្សាន្ត បែបនេះ គឺ ដោយ សារ តែ ខ្ញុំ ចង់
រកលុយ សម្រាប់ ចាយ វាយ ខ្លួនឯង និង ជួយ ផ្គត់ ផ្គង់ គ្រួសារ បាន ខ្លះ ។
ណារីបន្ត ថា មុន ដំ បូង មិត្តភ័ក្ដិ បាន ប្រាប់ ខ្ញុំ ថា បើ ត្រូវការ លុយ មែន ឲ្យ ខ្ញុំ ទៅ ធ្វើ
ការ រត់ តុ នៅ ក្នុង ហាង បៀរ ហ្គា ឌិន KTV ជាមួយ គេ ទៅ ពេល ដែល ភ្ញៀវ គាត់ ហៅ ឲ្យ
អង្គុយ ញុំា កំដរ គ្រាន់នឹង បាន លុយ ធីប បន្តិច បន្តួច បន្ថែម ពី លើ ប្រាក់ខែ ព្រោះ ថា បើ ពឹង
តែ ប្រាក់ ខែ គឺ វា មិន គ្រាប់ សម្រាប់ ការ ចំ ណាយ ទៅ បន្ទប់ ជួល និង ការ ធ្វើ ដំ ណើរ មក
កន្លែង ធ្វើ ការ នោះ ទេ ។
និយាយ ពី រឿង លុយ ធីប វិញ ណារី បាន រៀប រាប់ ឲ្យ ដឹង ថា សម្រាប់ លុយ ធីប គឺ អាស្រ័យ ទៅ តាម
ប្រភេទ ភ្ញៀវ គឺ ពេល អង្គុយ ញុំា កំ ដរ ភ្ញៀវ ដែល មាន អាយុ ចាប់ ពី ៥០ ទៅ ៦០ ឆ្នាំ ម្តង ៗ
ខ្ញុំ ទទួល បាន លុយ ធីប ពី ១០ ដុល្លារ ទៅ ២០ដុល្លារ ខុស ពី ភ្ញៀវ ដែល មាន អាយុពី ២០ ទៅ ៣០
ឆ្នាំ ភាគច្រើន គឺ បាន តែ ១០.០០០៛ ទៅ ៥ដុល្លារ ហើយ ពេលខ្លះ អត់ ក៏ មាន ដែរ ។
ណារី បន្ត ថា អំឡុង ពេល ធ្វើ ការ នៅ ក្នុង ហាង បៀរ ហ្គាឌិន នេះ ក៏ មាន ភ្ញៀវ ក្មេង ៗមាន
រូប រាង ស្រស់ សង្ហារ ហៅ ឲ្យ អង្គុយ កំ ដរ ជជែក គ្នា លេង ហើយ បាន សុំ លេខទូរស័ព្ទ ខ្លះ ទៀត
សុំ ស្រឡាញ់ ធ្វើ ជា សង្សារ ក៏ មាន ដែរ តែ ខ្ញុំ គិត ថា នេះ គ្រាន់ ជា ការ ស្រឡាញ់ លេង សើច ។
មួយ ទៀត កាល ដែល ខ្ញុំ មក ធ្វើ ការ នៅ ទី នេះ គឺ ដើម្បី រក លុយសម្រាប់ ចាយ វាយ ខ្លួនឯង និង
ជួយ ផ្គត់ ផ្គង គ្រួសារ បាន ខ្លះ មិន មែន មក ធ្វើ ការ នៅ ទី នេះ ដើម្បី សប្បាយ ឫ ស្វែង រក
សង្សារ នោះ ទេ ។ណារី បាន រៀប រាប់ បន្ត ថា កាល ដែល ខ្ញុំ គិត បែប នេះ ព្រោះ ខ្ញុំ យល់ ថា
ពួក គេ នៅ ក្មេង ថែមទាំង មាន រាង សង្ហារ មិន ដែល អត់ មាន សង្សារ ។
មួយ ទៀត ខ្ញុំ ធ្វើ ការ អញ្ចឹង គ្មាន អ្នក ណា មក ស្រឡាញ់ យើង ជាប់ និង យក យើង ធ្វើ ជា
ប្រពន្ធ នោះ ទេ តែ នេះ គ្រាន់ តែ ជា ការយល់ឃើញ របស់ ខ្ញុំ ទេ សម្រាប់ អ្នក ផ្សេង មិន ដឹង
ម៉េច ដែរ ព្រោះ មាន នារី ក្មេង ៗ មួយ ចំ នួន ដែល ធ្វើ ការ នៅ ទី នេះ ពួកគាត់ ចូលចិត្ត
ភ្ញៀវ វ័យ ក្មេង ៗ ដែល មានរួប រាង សង្ហារដែរ។
ណារីបាន បន្ថែម ថា សម្រាប់ ភ្ញៀវ ចាស់ ដែល គេ តែង តែ ហៅ ថា “តាតា” និង ភ្ញៀវ ក្មេង ៗ
ដែល មាន រាង សង្ហារ គឺខ្ញុំ ចូ ល ចិត្ត អង្គុយ ជា មួយ ភ្ញៀវ ដែល មាន វ័យ ចំណាស់ជាង ព្រោះ ខ្ញុំ
គិត ថា អង្គុយ ជា មួយ ភ្ញៀវ ដែល មាន វ័យ ចំ ណាស់ គឺ បាន លុយ ធីប ច្រើន ជាង អង្គុយ ជា មួយ
ភ្ញៀវ ដែល មាន វ័យ ក្មេង ៗ ព្រោះ ថា អាងខ្លួននៅ ក្មេង មាន រួប រាង សង្ហារតែ ពេល ខ្លះ
អត់ ឲ្យ លុយ ធីប ក៏ មាន ដែរ ។
នេះ ខ្ញុំ និយាយ តែ ភ្ញៀវក្មេង ៗ មួយ ចំ នួន នោះ ទេ។ ណារី បាន បញ្ជាក់ ថា មិន មែន ខ្ញុំ
អង្គុយតែ ជា មួយ ភ្ញៀវ ដែល មាន វ័យ ចំ ណាស់នោះ ទេ ពេល ខ្លះខ្ញុំ ក៏ អង្គុយ ជា មួយភ្ញៀវ ដែល
មាន វ័យ ក្មេង ៗ ដែរ ពេល ពួក គាត់ ហៅ ឲ្យ ខ្ញុំ អង្គុយ កំ ដរ ជជែក គ្នា លេង ដោយ ខ្ញុំ មិន
ប្រកាន់ ថា ទាល់ តែ ភ្ញៀវ មាន វ័យ ចំ ណាស់បាន អង្គុយ ហើយ ភ្ញៀវ មាន វ័យ ក្មេង ៗមិន អង្គុយ
នោះ ទេ ហើយ សម្រាប់ លុយ ធីប វិញ ពួក គាត់ ឲ្យ ប៉ុន្មាន ក៏ ជា ទឹក ចិត្ត របស់ គាត់ ដែរ ៕
ប្រភព៖ Sabay
Post a Comment