អីយ៉ា៖នាង ខ្ញុងបង្ហើបប្រាប់ថាបើបានធ្វើជាប្រពន្ធចុង ពាក់ មី ពិតជាសំណាង(មានវីដេអូ)
ក្នុងកិច្ចសំភាសន៍ពិសេសមួយ អ្នកនាងខ្ញុងបានរៀបរាប់ថា ពេលដែលខ្លួនទៅសម្ដែងនៅក្រៅបរទេសពីរនាក់លោកពាក់ មី និងមានភាពស្និទ្ធិស្នាលជាមួយពាក់ មី មិនខ្លាចការរិះគន់ ឬប្រពន្ធគាត់ប្រច័ណ្ឌទេ ដោយសារគិតថាវាជាមិត្តរួមអាជីព គ្មានអ្វីដែលលើសពីមិត្តភក្ដិទេ។
ប៉ុន្តែចុងក្រោយនាង ខ្ញុងបង្ហើបថាបើបានក្លាយជាប្រពន្ធលោកពាក់មី ពិតជាសំណាងហើយ បើសិនគ្រួសារគាត់យល់ព្រម។
តារាកំប្លែង នាង ខ្ញុង បានលែងលះស្វាមីអស់រយៈពេលជាយូរឆ្នាំមកហើយដែរ ហើយក៏មានបុរសជាច្រើនបានចូលចែចូវនាង ជាហូរហែដែរ នាងខ្ញុង បានបង្ហើបប្រាប់ពីមូលហេតុ ដែលធ្វើឱ្យនាងសម្រេចចិត្ត លែងលះស្វាមីថា នាងស្អប់បំផុតបុរសដែលក្បត់ចិត្ត យកស្រីមកបណ្តើរនៅចំពោះមុខខ្លួន ។
នាង ខ្ញុង បានបញ្ជាក់ប្រាប់នៅក្នុងថ្ងៃសម្ពោធរឿង «Super Mom» ថា មូលហេតុដែលធ្វើឱ្យនាងលែងលះប្តី គឺដោយសារអតីតស្វាមីរបស់នាងមានស្រី និង នាំមនុស្សស្រីម្នាក់នោះមកបណ្តើរបញ្ឍឺនៅចំពោះមុខខ្លួនរហូតដល់ផ្ទះទៀត ចង់យកម្តង ២ តើមនុស្សស្រីណាទ្រាំបាន ? ចុងក្រោយនាងសម្រេចចិត្តលែងលះតែម្តង ។
Post a Comment