ចង់ដឹងថា ទឹកអំពៅ មានអត្ថប្រយោជន៍ សម្រាប់សុខភាពយ៉ាងណាទេ?
ទឹកអំពៅមិនត្រឹមតែមាន ជាតិផ្អែមពីធម្មជាតិនោះទេ វាថែមទាំងជាភេសជ្ជៈ មួយប្រភេទដែល ផ្តល់ផលប្រយោជន៍ ដល់សុខភាពបានល្អជាងគេផងដែរ។
អំពៅ គឺជាដំណាំ កសិកម្មមួយប្រភេទ ដែលមានអាយុកាលយូរលុង ណាស់មកហើយ ពោលគឺមានដើមកំណើតនៅ New Guinea ដែលជាកោះធំជាងគេទី២ លើពិភពលោក តាំងពី ១០,០០០ឆ្នាំមុនមកម៉្លេះ។ ជាមួយគ្នានេះ អំពៅត្រូវបានគេយកទៅដាំ នៅជុំវិញពិភពលោក និងមានទ្រុងទ្រាយធំជាងគេ នៅប្រទេសឥណ្ឌា។
ជាការពិតណាស់ ប្រជាជនដែលរស់នៅ តំបន់ត្រូពិច ពិតជាជៀសមិនផុតពី ការទទួលរងនូវកំដៅ នៅពេលដែលពួកគេចេញទៅក្រៅនោះទេ ហើយការទទួលរងកំដៅនេះ ជាហេតុនាំអោយ ជាតិទឹកនៅក្នុងខ្លួនរបស់ពួកគេ បាត់បង់យ៉ាងឆាប់រហ័ស។ ដើម្បីបំពេញបន្ថែមនូវ ជាតិទឹកទាំងនោះវិញ ទឹកអំពៅគឺជាជំរើសដ៏ល្អបំផុត ព្រោះវាបានផ្ទុកទៅដោយ សារជាតិចិញ្ចឹមជាច្រើនប្រភេទ។
សារធាតុចិញ្ចឹម ដែលមាននៅក្នុងអំពៅ (២៨,៣៥ ក្រាម) មាន ៖
- ថាមពល ១១១,១៣ kJ (២៦,៥៦ kcal)- កាបូអ៊ីដ្រាត ២៧,៥១ ក្រាម
- ប្រូតេអ៊ីន ០,២៧ ក្រាម
- កាល់ស្យូម ១១,២៣ មីលីក្រាម (១ ភាគរយ)
- ជាតិដែក ០,៣៧ មីលីក្រាម (៣ ភាគរយ)
- ប៉ូតាស្យូម ៤១,៩៦ មីលីក្រាម (១ ភាគរយ)
- សូដ្យូម ១៧,០១ មីលីក្រាម (១ ភាគរយ)
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ដែលមាននៅក្នុងទឹកអំពៅ៖
១. ទឹកអំពៅ អាចជួយបញ្ចុះទឹកនោម ដើម្បីព្យាបាលជំងឺប្រព័ន្ធទឹកនោម ជំងឺគ្រួសក្នុងតម្រងនោម និងបញ្ហាតម្រងនោមជាដើម។
២. ទឹកអំពៅ អាចជួយពង្រឹងសុខភាពថ្លើម។
៣. ទឹកអំពៅ គឺជាភេសជ្ជៈប៉ូវកម្លាំងធម្មជាតិ ដែលសំបូរទៅដោយកាបូអ៊ីដ្រាត ជាតិដែក ប្រូតេអ៊ីន និងប៉ូតាស្យូម។ ក្នុងរដូវក្តៅ ការញ៉ាំទឹកអំពៅត្រជាក់មួយកែវ ពិតជាអាចជួយឲ្យអ្នកមានកម្លាំង បង្គ្រប់ជាតិទឹក និងមានអារម្មណ៍ល្អជាមិនខានឡើយ។
៤. ការសិក្សាមួយចំនួនបានបង្ហាញថា ទឹកអំពៅ អាចជួយសម្រួលដល់ការបន្ទោរបង់ និងការពារជំងឺទល់លាមក។
៥. ទឹកអំពៅ មានកម្រិតជាតិស្ករធម្មជាតិទាប ដូច្នេះ សម្រាប់អ្នកជំងឺទឹកនោមផ្អែមមួយចំនួន ពួកគេអាចញ៉ាំវាបាន។
៦. ទឹកអំពៅ ជួយថែរក្សាធ្មេញឲ្យមានសុខភាពល្អ និងបំបាត់ក្លិនមាត់។
៧. ធ្វើឲ្យមុខរបួសឆាប់ជាសះស្បើយ និងពង្រឹងប្រព័ន្ធការពាររាងកាយ៕
Post a Comment