មហាសែនរន្ធត់..បងប្អូនប្រុសស្រី២ស្លាប់ក្នុងអណ្តាតភ្លើងចំណែកឳពុករបួសធ្ងន់ធ្ងរក្នុងករណីភ្លើងឆេះផ្ទះនៅសង្កាត់ជើងឯក
ភ្នំពេញ៖ វាជារឿងមួយដែលគួរអោយសង្វាងនឹងខ្លោចផ្សារបំផុត ដោយសារមនុស្សប្រុសស្រីចំនួន២នាក់វ័យជាង១០ឆ្នាំត្រូវជាបងប្អូនគ្នាបង្កើតបានស្លាប់បាត់បង់ជីវិតក្នុងភ្នក់ភ្លើងយ៉ាងអណោចអាធម៌ នឹងបុរសជាឳពុកក៏ត្រូវបានរបួសធ្ងនធ្ងរខណៈព្យាយាមចូលទៅជួយកូនចេញពីអណ្តាតភ្លើង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ខែមេសា ឆ្នាំ ២០១៧ នៅចំណុចផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ ។
បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកើតហេតុបានរៀបរាប់ថា ដំបូងឡើយ ជនរង់គ្រោះពីរនាក់បងប្អូនបានដេកលង់លក់នៅលើផ្ទះជាន់ទីមួយ ដែលបានចាក់គន្លឹះពីក្នុង លុះដល់ម៉ោងប្រមាណ២យប់ ស្រាប់តែលឺសូន្យសម្លេងស្រែកអោយជួយ ខណៈនោះប្រជាពលរដ្ឋក៏នាំគ្នាចេញទៅមើលស្រាប់តែឃើញអណ្តាតភ្លើងឆាបឆេះយ៉ាប់សន្ធោរសន្ធៅចេញពីក្នុងផ្ទះជាន់ទីមួយ ។ ហើយប្រជាពលរដ្ឋបន្តថា ភ្លាមៗពួកគាត់បានព្យាយាមជួយពន្លត់អណ្តាតភ្លើងនឹងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ផងដែល ប៉ុន្តែជាអកុសលជួយមិនទាន់នោះទេ ដោយសារផ្លូវតូចចង្អៀតរថយន្តពន្លត់អគ្គិភ័យចូលមិនដល់ ហើយណាមួយអណ្តាតភ្លើងបានឆេះខ្លាំងរហូតប្រែក្លាយលំនៅដ្ឋានទៅជាផេះ នឹងឆេះមនុស្ស២នាក់បងប្អូនបង្កើតស្លាប់ក្នុងភ្នក់ភ្លើងបាត់នោះបាត់ទៅហើយ ។
ជុំវិញករណីអគ្គិភ័យនេះដែល លោកវរសេនីយ៍ត្រី ជឹម ស៊ីថា អធិការខណ្ឌដង្កោដែលចុះផ្ទាល់កន្លែងបានអោយដឹងថា អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នងគ្មានលេខ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលម្ចាស់ផ្ទះមានឈ្មោះ ស្រិញ ឈន ភេទប្រុស អាយុ ៥១ឆ្នាំជនជាតិខ្មែរត្រូវជាប្តីបានរងរបួសធ្ងន់ធ្ងរ ខណៈរូបគាត់ព្យាយាមចូលទៅជួយសង្គ្រោះកូនប្រុសស្រីដែលកំពុងស្ថិតក្នុងភ្នក់ភ្លើង នឹងប្រពន្ធឈ្មោះ យ៉ែម រ៉េតអាយុ ៤២ ឆ្នាំជនជាតិខ្មែរ។ លោកបន្តថា ក្នុងហេតុការណ៍នេះមានមនុស្ស២នាក់បានស្លាប់បាត់បង់ជីវិតដោយសាកសពទី១ឈ្មោះ យ៉ែម រមន្នី ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរជាសិស្ស ត្រូវជាបងនឹងសាកសពទី ២.ឈ្មោះ យ៉ែម វណ្ណះ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាសិស្សត្រូវជាប្អូន ហើយមុនកើតហេតុពួកគេបានសម្រាកក្នុងផ្ទះជាន់ទី១ ដែលសង់អំពីឈើលើថ្មក្រោម នឹងម៉ូតូមួយគ្រឿងក៏ត្រូវឆេះខ្ទេចទាំងស្រុងផងដែរ។
លោកអធិការបានបញ្ជាក់ថាលោកពិតជាចូលរួមសោកស្តាយបំផុតដែលមិនអាចជួយសង្គ្រោះជនរងគ្រោះបាន ដោយហេតុស្ថានភាពផ្លូវចូលទៅទីកន្លែងកើតហេតុតូចចង្អៀតពិបាកក្នុងការចូលជួយអន្តរាគមន៍ណាស់ ណាមួយលំនៅដ្ឋានដែលឆេះនោះគឺធ្វើអំពើឈើលើ ហើយភ្លើងបានឆេះពីជាន់ទី១ចំកន្លែងសម្រាករបស់ជនរងគ្រោះទាំងពីរនាក់តែម្តង ទើបបណ្តាលបាក់ធ្នឹមផ្ទះសង្កត់ពួកគេធ្លាក់មកជាន់ផ្ទាល់ដីគៀបជាប់ក្នុងអណ្តាតភ្លើងមិនអាចរត់ចេញទៅណារួចរហូតឆេះខ្លាចខ្លួនប្រាណស្លាប់យ៉ាងអណោចអាធម៌បែបនេះទៅ ។ ហើយក្នុងហេតុការណ៍នេះមានរថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿងបានចុះដល់កន្លែងកើតហេតុ នឹងមូលហេតុដែលបណ្តាលកើតមានអគ្គិភ័យនេះសមត្ថកិច្ចលោកកំពុងស្រាវជ្រាវមិនទាន់ដឹងមកពីមូលហេតុអ្វីអោយច្បាស់លាស់នៅឡើយទេ ។ ប៉ុន្តែជាជំហានដំបូងប្រជាពលរដ្ឋនៅជុំវិញនោះសន្និដ្ឋានថាអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនីខ្សែភ្លើង ទើបបណ្តាលអោយឆេះជាអណ្តាតភ្លើងបែបនេះ៕
ប្រភព៖ Khmernews
Post a Comment