ដឹងក្នុង១ខែ នីឡា ទទួលបានចំណូលប៉ុន្មានពី CTN ទេ
ទោះបីជា នីឡា មិនបានចុះទៅរកលុយនៅតាមខេត្ត ដូចតារាកំប្លែងមួយចំនួនក្ដី តែនាងទទួលបានប្រាក់ខែពីទូរទស្សន៍ CTN មិនក្រោមខ្ទង់ពាន់ដុល្លារនោះទេ។
តា វ៉ិចទ័រ ដែលត្រូវជាឪពុករបស់ នីឡា បានប្រាប់ Sabay ថា សព្វថ្ងៃនេះចំណូលរបស់កូនស្រីខ្លួនទទួលបានពីសិល្បៈមិនច្រើនប៉ុន្មានទេ ព្រោះលោកមិនបានអនុញ្ញាតឲ្យកូនស្រីចេញទៅសម្ដែងតាមខេត្ត ដោយសារតែគិតថាកូនស្រីនៅក្មេងខ្ចីពេក។
"នីឡាកូនស្រីខ្ញុំ គាត់ទទួលបានប្រាក់ខែធម្មតាទេពី CTN ព្រោះខ្ញុំមិនឲ្យនាងចេញទៅណា ក្នុង១ខែ នីឡា កូនស្រីខ្ញុំទទួលបាន ២០០០ ដុល្លារអាមេរិក"។
ឪពុករបស់តួឯកស្រីក្នុងរឿង "លត់ដែកថែប" រូបនេះបន្តថា ប្រាក់ខែ ២០០០ ដុល្លារ (ពីរពាន់ដុល្លារ) នេះគឺទទួលបានពីទូរទស្សន៍CTN សុទ្ធ អត់បានបូកបញ្ចូលចំណូលមួយចំនួនដែលបានមកពីការថតខ្សែភាពយន្ត និង កម្មវិធីមួយចំនួននៅភ្នំពេញនោះទេ។ បានជាលោកអត់បូកបញ្ចូល ព្រោះចំណូលទាំងអស់នេះមិនទៀងទាត់ដូចប្រាក់ខែដែលទទួលបានពីទូរទស្សន៍ CTN ឡើយ។
ទាក់ទងជាមួយប្រាក់ខែ ២០០០ដុល្លារ ដែល នីឡា ទទួលបានពីទូរទស្សន៍ប្រចាំខែនោះគឺទទួលបានក្នុងនាមនាងជាពិធីការិនី និងជាតារាកំប្លែង។ នេះបើតាម តាវ៉ុចទ័រ បញ្ជាក់៕
ប្រភព៖ Sabay
Post a Comment