Header Ads

loading...
loading...

តោះសាកល្បងទាំងអស់គ្នា៖ របៀបធ្វើឲ្យ iPhone សាកថ្មបានលឿនជាងមុន

ជាការពិតណាស់សម្រាប់អ្នកដែលនិយមប្រើប្រាស់ស្មាតហ្វូនជារៀងរាល់ថ្ងៃ តែងជួបនឹងបញ្ហាដែលថាស្មាតហ្វូនទាំងនោះឆាប់អស់ថ្ម ហើយនិយាយពីសាកវិញមហាសែនយូរ ដែលតម្រូវឲ្យអ្នករងចាំរហូដល់ពេញ ទើបប្រើបានម្ដងទៀត។ ដោយឡែក សម្រាប់ផលិតផល iPhone គឺជាគោលដៅធំទាក់ទងទៅនឹងបញ្ហានេះ ពោលគឺនរណាៗក៏និយាយដែរថា iPhone គឺប្រើឆាប់អស់ថ្ម មួយវិញទៀតថែមទាំងសាកយូរទៀត ព្រោះវាពុំមានបច្ចេកវិទ្យាសាកថ្មលឿនឡើយ។ តែសម្រាប់ពេលនេះ យើងសូមណែនាំលោកអ្នកពីវិធីមួយចំនួនដើម្បីអាចជួយដល់ការសាកថ្មរបស់ iPhone មានសភាពលឿនជាងមុន។


1/ ប្រើប្រាស់ឆ្នាំសាកដែលជារបស់ពិត រឺគុណភាពខ្ពស់

អាចនិយាយបានថា អ្នកត្រូវចំណាយច្រើនបន្ដិចសម្រាប់ឆ្នាំសាកដែលល្អ តែក្រោយពីចំណាយអ្នកអាចនឹងទទួលបានផលប្រយោជន៍ជាច្រើនមកវិញផងដែរ ព្រោះកាលដែលអ្នកប្រើប្រាស់របស់ល្អ នោះបានន័យថាដំណើរការរបស់វាក៏ល្អដែរ ឯគុណភាពថ្មរបស់ iPhone អ្នកក៏ថែរក្សាបានយូរទៅតាមនឹងដែរ។ ជាធម្មតាខ្សែ USB ធម្មតាគឺមានល្បឿនផ្ដល់ថាមពលត្រឹមតែ 2.5watts តែប៉ុណ្ណោះ តែសម្រាប់ USB របស់ក្រុមហ៊ុនផ្ទាល់ រឺមានគុណភាពខ្ពស់វិញគឺមានល្បឿនរហូតដល់ទៅ 5watts។



2/ ទុក iPhone ពេលសាកថ្មចោលឲ្យនៅកន្លែងត្រជាក់

យោងតាមគេហទំព័រ Mashable ថាមពលថ្មរបស់ iPhone នឹងមានសភាពខ្សោយរាល់ពេលទ្រទ្រង់ទៅនឹងកម្ដៅក្ដៅខ្លាំង។ ដូចនេះវិធីដែលល្អដើម្បីរក្សាគុណភាពថ្មឲ្យប្រើប្រាស់បានយូរ និងសាកថ្មឆាប់ពេញដែរនោះ លោកអ្នកគួររក្សាវាឲ្យនៅកន្លែងត្រជាក់ រឺដោះស្រោមការពារចេញរាល់ពេលសាកថ្ម។




3/ ប្រើប្រាស់ low-power mode រឺ flight mode

ការប្រើប្រាស់ low-power mode នឹងកាត់បន្ថយថាមពលដែល iPhone របស់អ្នកប្រើប្រាស់ និងបិទរាល់កម្មវិធីទាំងឡាយដែលមាននៅ background ដែលជាផ្នែកដ៏ធំមួយក្នុងការស៊ីថាមពលថ្មលោកអ្នក។ ដោយឡែក ការដាក់ flight mode ក៏ជាវិធីដែលល្អដែរ ព្រោះថាមុខងារមួយចំនួននឹងត្រូវបិទបន្ទាប់ពីប្រើប្រាស់មុខងារនេះ នោះថាមពលក៏ពុំត្រូវប្រើប្រាស់ច្រើនដែរ។



4/ បិទមុខងារ push notifications

ដើម្បីបិទមុខងារនេះសូមចូលទៅកាន់ Setting រួចចុចលើពាក្យថា notifications នោះការសាកថ្មរបស់អ្នកនឹងដំណើរការបានលឿនជាងមុន។



5/ បិទទូរស័ព្ទ

ជាការពិតណាស់ ការបិទទូរស័ព្ទពេលកំពុងសាកថ្មគឺជាវិធីដ៏ល្អមួយក្នុងការសាកថ្មបានលឿន ព្រោះ iPhone នឹងមិនតម្រូវឲ្យដំណើរការអ្វីទាំងអស់។ យោងតាមគេហទំព័រ Mac World ការធ្វើបែបនេះ គឺត្រូវការពេលត្រឹមតែ 2ម៉ោងប៉ុណ្ណោះដើម្បីសាកថ្មពេញ។